ព័ត៌មានជាតិ
មន្ត្រីជំនាញ កម្ទេចចោលពងមាន់ខូចគុណភាពជាង ៣ ម៉ឺនគ្រាប់ ដែលឈ្មួញទុច្ចរិតលួចនាំចូលខុសច្បាប់ពីប្រទេសជិតខាង
មន្ត្រីសាខា ក.ប.ប ខេត្តត្បូងឃ្មុំ ធ្វើការកម្ទេចចោលនូវពងមាន់ខូចគុណភាពប្រមាណ ជាង ៣ ម៉ឺនគ្រាប់ នៅទីតាំងដីឡូត៍មួយកន្លែង ភូមិស្រះទឹក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលឈ្មួញទុច្ចរិតបានលួចនាំចូលដោយខុសច្បាប់ពីប្រទេសជិតខាង។
កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ មន្ត្រីសាខា ក.ប.ប ខេត្តត្បូងឃ្មុំ សហការជាមួយសាខាគយ និងរដ្ឋាករខេត្ត បានធ្វើការកម្ទេចចោលនូវពងមាន់ខូចគុណភាពប្រមាណ ៣២,០០០ គ្រាប់ នៅទីតាំងដីឡូត៍មួយកន្លែង ក្នុងភូមិស្រះទឹក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ជាមួយនោះ ចំពោះពងមាន់ខូចគុណភាពខាងលើ ត្រូវបានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធប្រចាំតំបន់ ៦ នៃសាខាគយ និងរដ្ឋាករខេត្ត ស្ទាក់ចាប់បាន ខណៈឈ្មួញទុច្ចរិតលួចនាំចូលដោយខុសច្បាប់ពីប្រទេសជិតខាង ហើយដើម្បីចៀសវាងកុំឲ្យមានការចរាចរចូលទីផ្សារជាយថាហេតុនាំឲ្យប៉ះពាល់ដល់សុខភាព មន្ត្រីជំនាញ ឯកភាពចាត់វិធានការកម្ទេចចោលតាមនីតិវិធី៕
អត្ថបទ ៖ ពិសី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៦ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ