ជីវិតកម្សាន្ដ
ឃើញ លោក ចាន់ណា ចំណាន អន់ចិត្តរឿងតារាសម្តែងពើងទ្រូង កៅ សីហា លើកឡើងចំៗ
បន្ទាប់ពីឃើញផលិតករវ័យក្មេងមួយរូបសម្តែងការខកចិត្តចំពោះតារាសម្តែងពើងទ្រូងក្រោយទទួលបានលាភសក្ការៈ ស្រាប់តែរៀមច្បង កៅ សីហា ប្រាប់លោក ចាន់ណា ចំណាន កុំឲ្យខ្វល់ ព្រោះមិនយូរមិនឆាប់ពួកគេគង់តែបែរក្បាលមករកវិញនៅថ្ងៃណាមួយមិនខាន។
ការបញ្ចេញទស្សនៈរបស់លោក កៅ សីហា នេះ ស្របពេលថ្មីៗនេះ ផលិតករលោក ចាន់ណា ចំណាន បានបង្ហោះខ្លឹមសារពាក់ព័ន្ធនឹងតារាសម្តែងមួយចំនួន ពេលល្បីក៏ចាប់ផ្ដើមពើងទ្រូង។ ភ្ជាប់ខ្លឹមសារលោក ចាន់ណា ចំណាន អ្នកដឹកនាំសម្តែងលោក កៅ សីហា ក៏បានភ្ជាប់នឹងសារស្រដៀងគ្នានៅលើបណ្ដាញសង្គមរបស់ខ្លួនដែរថា «អូនអើយអូន មនុស្សក្នុងសង្គមសិល្បៈនេះ មួយក្រវេចទេ ឲ្យគេពើងទ្រូងទៅ… យូរ ឆាប់ គង់តែបែរក្បាលមករកយើងវិញនៅពេលណាមិនខាន…»។
លោក កៅ សីហា បញ្ជាក់ថា «មនុស្សចរិតធុនយ៉ាងអស់នោះ មុជមិនជ្រៅទៅមិនឆ្ងាយទេ មិនថាស្រី ឬ ប្រុស ម្ល៉ោះហើយ ៥០/៥០ ដូចបងទៅ មិនសូវឈឺ ព្រោះយើងអត់ចេះ fake ហើយយើងប៉ះរបស់ fake យើងឈឺណាស់ បងហែលរួចហើយ»។
គួរបញ្ជាក់ថា ផលិតករភាពយន្ត និងជាអ្នកដឹកនាំសម្តែងរឿងវ័យក្មេងលោក ចាន់ណា ចំណាន ថ្មីៗនេះ បានសម្តែងការហួសចិត្តខ្លាំង ខណៈមានតារាសម្តែងមួយចំនួន ពេលល្បីសម្ញែងឫកពើងទ្រូង ក្រអឺតក្រទមក្រោយទទួលបានលាភសក្ការៈ ដោយមិនស្គាល់អ្នកដែលធ្លាប់ជួយជ្រោមជ្រែង។
ពាក់ព័ន្ធរឿងរ៉ាវបែបនេះ កន្លងមកធ្លាប់មានការលើកឡើងជាបន្តបន្ទាប់ ហើយក៏ពុំមែនទើបជាលើកទីមួយនោះដែរនៅក្នុងចង្កោម នៃអ្នកសិល្បៈបច្ចុប្បន្ន។ ម្យ៉ាងទៀតគេក៏ឃើញមានអ្នកសិល្បៈមួយចំនួនធ្លាប់បានទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនទៅលើចរិតឫកពាបង្ហាញកាយវិការពើងទ្រូង ឬ កើតជំងឺតួឯកក្រោយពួកគេមានឈ្មោះល្បី៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា២១ ម៉ោង ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ