Connect with us

សេដ្ឋកិច្ច

សេដ្ឋកិច្ច ចិន នៅត្រីមាសទី ៣ មានកំណើនជិត ៥ ភាគរយលើសការរំពឹងទុក

បានផុស

នៅ

សេដ្ឋកិច្ចចិននៅត្រីមាសទី ៣ នេះមានការកើនឡើងលឿនជាងការរំពឹងទុករបស់អ្នកវិភាគទៅទៀត ខណៈការប្រើប្រាស់ និងសកម្មភាពឧស្សាហកម្មនៅក្នុងខែកញ្ញាក៏មានកំណើនដូចគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យស្ថិតិជាតិចិនបានឲ្យដឹងថា នៅត្រីមាសទី ៣ ពោលចាប់តាំងពីខែកក្កដាដល់ខែកញ្ញា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនមានកំណើនដល់ ៤.៩​ ភាគរយ ។ ទិន្នន័យនេះ មានការកើនឡើងខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគ ០.៦ ភាគរយ ដែលដាក់ក្ដី​រំពឹងត្រឹមកំណើន ៤.៤ ភាគរយប៉ុណ្ណោះ ប៉ុន្តែ​វានៅទាបជាងត្រីមាសទី ២​ ដែលមាន ៦.៣ ភាគរយ​។

ទន្ទឹមនោះ កាលពីឆ្នាំមុន ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនក្នុងត្រីមាសទី៣ ក៏មានការកើនឡើង ១.៣ ភាគរយផងដែរ ដោយបង្កើនល្បឿនពី ០.៥ ភាគរយ នៅក្នុងត្រីមាសទីពីរ និងលើសពីការព្យាករណ៍សម្រាប់កំណើន ១.០ ភាគរយ ។

ដោយឡែក​នៅខែកញ្ញា មានកំណើន ៤.៥ ភាគរយនៅក្នុងផលិតកម្មឧស្សាហកម្ម និង ៥.៥ ភាគរយនៃការលក់រាយ បើប្រៀបធៀបនឹងឆ្នាំមុន ដែលលើសពីការរំពឹងទុករបស់ទីផ្សារបន្តិច ។

កាលពីមុន ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ២ របស់ពិភពលោកមួយនេះ បានធ្លាក់ចុះក្នុងត្រីមាសទី ២ ដោយសារតែទើបងើបចេញពីជំងឺកូវីដ ១៩ ស្របពេលអស្ថិរភាពក្នុងវិស័យអចលនទ្រព្យ និងបំណុលធំៗ បន្ទាប់ពីការហ៊ានវិនិយោគជាច្រើនឆ្នាំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសនូវវិធានការជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច រួមទាំងការកើនឡើងនៃការចំណាយសាធារណៈ ការទម្លាក់អត្រាការប្រាក់ ការបន្ធូរបន្ថយបទប្បញ្ញត្តិក្នុងវិស័យអចលនទ្រព្យ និងគោលនយោបាយផ្សេងៗទៀត ដើម្បីលើកកម្ពស់វិស័យឯកជន។

ទោះយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានបង្ហាញនូវវិធានការមួយចំនួនក្នុងការជំរុញកំណើនសេដ្ឋកិច្ច បន្ទាប់ពីត្រូវបានរារាំងដោយការភ័យខ្លាចលើហានិភ័យបំណុល និងការផុយស្រួយនៃប្រាក់យ័ននៅឆ្នាំនេះ ដោយសារតែការពង្រីកភាពខុសគ្នានៃទិន្នផល ខណៈដែលអត្រាការប្រាក់សកលនៅតែកើនឡើងខ្ពស់ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Reuters

ចុចអាន៖ ចិន បន្ថែមលុយ ១០០ ពាន់លានដុល្លារចូលទៅក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម