ជីវិតកម្សាន្ដ
ទស្សនិកជនថា Lisa ទៅវៀតណាម ដោយសារតែហេតុផលមួយប៉ុណ្ណោះ
នៅប៉ុន្មានថ្ងៃមកនេះសារព័ត៌មានធំៗជាច្រើនបានចុះផ្សាយពីដំណើររបស់ Lisa សមាជិកក្រុម BLACKPINK និងបងប្អូនជីដូនមួយរបស់នាង ទៅវិស្សមកាលនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ស្របពេលដែលវាបានសាយភាយពេញបណ្ដាញសង្គម បង្កឲ្យមានការរំភើបចិត្តក្នុងចំណោមអ្នកគាំទ្រជាច្រើន។
ទោះបីជាពាក់ម៉ាសក៏ដោយនិងស្លៀកជិតៗខ្លួនសឹងចំណាំមិនស្គាល់ក្ដី ប៉ុន្តែស្ទីលរបស់ Lisa បានធ្វើអ្នកគាំទ្រនៅតែមើលស្គាល់ច្បាស់ថាជានាងខណៈដែលនាងស្លៀកពាក់ស្រដៀងគ្នាសម្រាប់ការបង្ហាញខ្លួនចុងក្រោយនៅឯពិធីខួបកំណើតរបស់ឪពុកចុងនាង។
ទោះយ៉ាងណាក៏ដោយទស្សនិកជនសុទ្ធតែស្មានដឹងថាសមាជិកក្រុម BLACKPINK រូបនេះធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ប្រហែលជាទៅចូលរួមការប្រគំតន្ត្រីនាពេលខាងមុខរបស់ BamBam សមាជិកក្រុម GOT7 ដែលនឹងមកដល់នៅថ្ងៃទី ២១ ខែតុលា។
លើសពីនេះ អ្នកគាំទ្រទូទាំងពិភពលោកដឹងហើយថា Lisa និង BamBam គឺជាមិត្តជិតស្និតនឹងគ្នាមកជាយូរហើយចាប់តាំងពីអ្នកទាំងពីរបង្ហាញមុខជាតារា K PoP ដំបូងៗមកម្លេះ។ ដូច្នេះ មិនមែនជារឿងចម្លែកនោះទេ ដែលនាងបានទៅវៀតណាម ដើម្បីគាំទ្រសមាជិកក្រុម GOT7 រូបនេះ៕
ប្រែសម្រួល សាង ស្រីល័ក្ខ
ចុចអានខ្លាចប្រវត្តិសាស្ត្រច្រំដែល Tong សុខចិត្តធ្វើរឿងនេះសម្រាប់ Ploy
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់