ព័ត៌មានជាតិ
ក្លិបអ្នកកាសែត ប្រគល់ជ័យលាភីឆ្នើមលើការប្រកួតថតរូបស្ដីពីការផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា
បន្ទាប់ពីគណៈកម្មការបានពិនិត្យ វិនិច្ឆ័យ និងផ្ដល់ពិន្ទុយ៉ាងសុក្រឹតរួចមក ក្លិបអ្នកកាសែតកម្ពុជា បានរកឃើញម្ចាស់ ជ័យលាភីចំនួន៥រូប ក្នុងការប្រកួតប្រជែងជើងឯកថតរូប លើប្រធានបទ «សម្រស់សហគមន៍យើង» ដែលជាការជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា។
កន្លងមក ដោយមានកិច្ចសហការពីក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) និងស្ថាប័នរដ្ឋចំនួន៣ រួមមាន ក្រសួងប្រៃសណីយ៍ ក្រសួងរៀបចំដែនដី និងក្រសួងទេសចរណ៍ ក្លិបអ្នកកាសែតកម្ពុជា បានប្រកាសការប្រកួតប្រជែងរូបថតប្រចាំឆ្នាំ២០២៣ លើប្រធានបទ «សម្រស់សហគមន៍យើង» នៅក្នុងយុគសម័យឌីជីថល ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកថតរូបគ្រប់ទម្រង់នៅកម្ពុជា បានបញ្ចេញស្នាដៃរូបថតផ្ទាល់ខ្លួនដណ្តើមពានរង្វាន់។
បើតាមលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្នុងការប្រកួតប្រជែងនេះ ទទួលបានស្នាដៃរូបថតពីបេក្ខជនចំនួន ២៩រូប ស្មើ៨៧សន្លឹក ដែលមកពីស្ថាប័នផ្សេងៗគ្នា ហើយរូបថតទាំងអស់នេះ បានបង្ហាញនូវស្នាដៃ និងទេពកោសល្យក្នុងការផ្ដិតយករូបភាពដ៏ស្រស់ត្រកាលនៃតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់អេកូទេសចរណ៍ តំបន់ធនធានធម្មជាតិ វប្បធម៌ បរិស្ថាន រួមទាំងការអភិវឌ្ឍនៅកម្ពុជា ជាដើម។
លោក ពុយ គា បានឱ្យដឹងថា គណៈកម្មការវាយតម្លៃ ដែលមានរូបលោកផ្ទាល់ លោក ហេង ស៊ីនិត្យ អ្នកថតរូបអាជីព និងលោក ឡា ម៉ូ សិល្បករថតរូប បានពិនិត្យ និងវិនិច្ឆ័យយ៉ាងល្អិតល្អន់រាល់រូបថតទាំងអស់ដែលបេក្ខជនដាក់ចូលរួមប្រកួតប្រជែង។ ជាលទ្ធផល គណៈកម្មការបានវាយតម្លៃជារួមថា រូបថតដែលមានភាពរស់រវើក ទាក់ទាញ និងស្រស់ស្អាត ហើយគណៈកម្មការសម្រេច ជ្រើសរើសជាជ័យលាភីមានចំនួន៥រូប ដោយក្នុងនោះ ជ័យលាភីលេខ១ លោក លន ហ្សាឌីណា ជ័យលាភីលេខ២ លោក គឹម បូរិន ជ័យលាភីលេខ៣ លោក តាំង ឈិនសុធី ជ័យលាភីលេខ៤ លោក ហុង មិនា និងជ័យលាភីលេខ៥ លោក ប៉ាន់ បូនី។
ក្លិបអ្នកកាសែតកម្ពុជា បានកត់សម្គាល់ថា ទោះបីជាលើកទី១ សម្រាប់ការប្រកួតប្រជែងនេះ ប៉ុន្តែ អ្នកសារព័ត៌មាន និងអ្នកថតរូបឯករាជ្យបានបង្ហាញនូវការចាប់អារម្មណ៍ និងបានផ្ញើរូបថតមកចូលរួមដណ្តើមពានរង្វាន់។ ក្លិបអ្នកកាសែត បានអរគុណចំពោះបេក្ខជនដែលបានចូលរួមក្នុងការប្រកួតប្រជែង ហើយបានសម្រិតសម្រាំងស្នាដៃរបស់ខ្លួន ដើម្បីដណ្តើមពានរង្វាន់ ហើយក៏អបអរសាទរចំពោះជ័យលាភីទាំង៥ រូបផងដែរ។
ស្ថិតក្នុងឱកាសនេះដែរ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកការប្រកួតប្រជែងនេះ មិនគ្រាន់តែជាការបង្ហាញនូវស្នាដៃ និងទេពកោសល្យដ៏ប៉ិនប្រសប់របស់បេក្ខជននីមួយៗនោះទេ ប៉ុន្តែ លើសពីការក្រកួតប្រជែងរូបថតនាពេលនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការជួយផ្សព្វផ្សាយរូបភាពវិជ្ជមាននៅក្នុងសហគមន៍ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
លោក ប៉ែន បូណា ថា នេះជាពេលេវាលា ដែលអ្នកសារព័ត៌មាន ត្រូវផ្លាស់ប្ដូររូបភាពអវិជ្ជមាន មកជារូបភាពល្អជាវិជ្ជមាន ដើម្បីជួយផ្សព្វផ្សាយឱ្យកាន់តែទូលាយក្នុងប្រព័ន្ធសារព័ត៌មាន ហើយអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ នឹងបានស្វែងយល់ដឹងបន្ថែមទៀតអំពីតំបន់ទេសចរណ៍ ទាំងទេសចរណ៍ធម្មជាតិ វប្បធម៌ បរិស្ថាន និងតំបន់អេកូទេសចរណ៍រួមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ