Connect with us

ព័ត៌មានជាតិ

​​ទឹកនោមគោក៏អាចលក់បានគេយកទៅធ្វើជីកំប៉ុស

បានផុស

នៅ

យើងធ្លាប់តែឮ និងដឹងថា អាចម៌គោមានតម្រូវការនៅលើទីផ្សារ ​ដែលអាចលក់បានក្នុងតម្លៃមួយ ​ប៉ុន្តែឥឡូវទឹកនោមគោក៏មានតម្រូវការដែរសម្រាប់បងប្អូនប្រជាពលរដ្ឋមួយចំនួនយកទៅធ្វើជី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆេង ពិសិដ្ឋ មានអាយុ ៤៥ ឆ្នាំ ជាកសិករចិញ្ចឹមគោម្នាក់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានប្រាប់ ថា លោកមានគោ​ត្រឹមតែ ៤០ ក្បាល ហើយលោកលក់ទាំងអាចម៌គោ និងទឹកនោមគោ។ ហើយថាប្រជាពលរដ្ឋអ្នកជិតខាងរបស់លោកដែលជាអ្នកចម្ការមានតម្រូវការយកទឹកនោមគោធ្វើជីកំប៉ុសទឹក និងជីគោក សម្រាប់បាញ់ដំណាំ។

ចំពោះទឹកនោមគោលោកលក់ក្នុងកម្រិតតិចតូចនៅឡើយ ដោយសារមិនទាន់បានរៀបចំក្រោល និងអាងស្តុកត្រងទឹកនោមត្រឹមត្រូវ។

លោក ឆេង ពិសិដ្ឋ៖ «ទឹកនោមគោខ្ញុំលក់​ឱ្យអ្នកជិតខាង គាត់យកទៅធ្វើជី​ និងថ្នាំបាញ់សត្វល្អិត គេសួររកទិញច្រើនដែរ តែខ្ញុំអត់មាន​ ខ្ញុំលក់ឱ្យគេតិចតូច ​១ កាន ឬកន្លះកាន ដោយសារយើងត្រងបានតិចតូច»។

គោមួយក្បាលនោមបានប្រមាណ ៣ ទៅ ៤ លីត្រក្នុង១ ថ្ងៃ ខណៈលោកបង្ហើបឱ្យដឹងថា ហាងឆេងទឹកនោមគោមគោខ្ទង់ ៣ ម៉ឺនរៀល ក្នុងមួយកាន ៣០ លីត្រ។

លោក ឆេង ពិសិដ្ឋ បានឱ្យដឹងថា អ្នកចម្ការចាប់ផ្ដើមដឹងពីគុណភាព និងប្រសិទ្ធភាពជីធម្មជាតិធ្វើឱ្យដំណាំល្អ និងចំណាយលុយតិច។

ទោះជាយ៉ាងណា តម្រូវការទឹកនោមគោគេសង្កេតឃើញថា នៅមានកម្រិតតិចតូចនៅឡើយ ខណៈពលរដ្ឋភាគច្រើន មិនទាន់យល់ដឹងទូលំទូលាយពីប្រសិទ្ធភាពក្នុងការប្រើប្រាស់ទឹកនោមគោធ្វើជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម