Connect with us

ព័ត៌មានជាតិ

អ្នកឃ្លាំមើលសង្គម គាំទ្រការក្រើនរំលឹកសាជាថ្មីរបស់រដ្ឋមន្រ្តីបរិស្ថាន ចំពោះការអនុវត្តច្បាប់លើបទល្មើសធនធានធម្មជាតិ

បានផុស

នៅ

អ្នកឃ្លាំមើលបញ្ហាសង្គម បង្ហាញការគាំទ្រចំពោះការក្រើនរំលឹកសាជាថ្មី របស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទាក់ទងនឹងការអនុវត្តច្បាប់លើបទល្មើសធនធានធម្មជាតិ ហើយជំរុញការអនុវត្តច្បាប់ ១០០ភាគរយ ទៅលើជនល្មើស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគាំទ្រនេះ បន្ទាប់ពីលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានក្រើនរំលឹកសាជាថ្មីចំពោះការអនុវត្តច្បាប់ លើបទល្មើសធនធានធម្មជាតិឲ្យខាងតែបាន ហើយលោកជំរុញការអនុវត្តច្បាប់ ១០០ភាគរយ មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ​ និងទេសចរណ៍ នៃរាជ​បណ្ឌិត្យសភា​កម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាសង្គម មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការដែលរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រើនរំលឹកសាជាថ្មីចំពោះការអនុវត្តច្បាប់ ទាក់ទងនឹងបទល្មើសធនធានធម្មជាតិខាងលើនេះ គឺជារឿងដែលត្រឹមត្រូវបំផុត ហើយជារឿងដែលគួរតែគាំទ្រ។

លោកសង្ឃឹមថា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តឲ្យបាននូវការតាំងចិត្ត បង្រ្កាបបទល្មើសធនធានធម្មជាតិនេះ ដោយធ្វើយ៉ាងណាកុំឲ្យអ្នកបំផ្លាញធនធានធម្មជាតិ ពិសេសអ្នកកាប់បំផ្លាញព្រៃឈើរួចពីសំណាញ់ច្បាប់ឲ្យសោះ។

«ក្នុងនាមជាអ្នកតាមដាន ក៏ដូចជាក្នុងនាមប្រជាពលរដ្ឋម្នាក់ ពិតជាពេញចិត្តការប្ដេជ្ញាចិត្តហ្នឹង ហើយសង្ឃឹមថា ឯកឧត្ដមរដ្ឋមន្ត្រី ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធលោកនឹងអនុវត្តឲ្យបាន ​ហើយការអនុវត្តឲ្យបាននេះ កាលណាមានការប្ដេជ្ញាចិត្តមុតមាំពីរដ្ឋមន្ត្រី វាត្រូវមានការសហការពីអង្គភាពពាក់ព័ន្ធផ្សេងទៀត ដើម្បីអនុវត្តឲ្យបាន»។ នេះជាការលើកឡើងបន្ថែមពីលោកបណ្ឌិត ឈត ប៊ុនថង។

អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ លើកឡើងទៀតថា ដើម្បីអនុវត្តការបង្រ្កាបបទល្មើសធនធានធម្មជាតិ ឲ្យបានជោគជ័យនោះ ត្រូវតែផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរចំពោះអ្នកបំផ្លាញ។ ម្យ៉ាងទៀត ក្នុងករណីរកឃើញបុគ្គលដែលពាក់ព័ន្ធ ត្រូវតែផ្ដន្ទាទោសឲ្យបានម៉ឺងម៉ាត់ដូចគ្នា។

លោកបណ្ឌិត ឈត ប៊ុនថង បន្ថែមបែបនេះថា «ទីពីរ បើសិនជាក្នុងករណីរកឃើញមានបុគ្គលជាអាជ្ញាធរពាក់ព័ន្ធ ដែលជាមន្ត្រីអនុវត្តច្បាប់ចូលគប់គិត ក៏ត្រូវតែដាក់ទោសដូចគ្នា ហើយប្រសិនជាដាក់ទោសតែជនខិលខូច ហើយអនុវត្តច្បាប់មិនបានដាក់ទោសទេ គឺវាប្រៀបធៀបដូចជាក្រឡាមង ក្រឡាសំណាញ់ដែលធ្លាយចឹង»។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ដែរថា ការអនុវត្តច្បាប់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកាប់បំផ្លាញព្រៃឈើ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន និងមិនអនុញ្ញាតឲ្យមានការចរចា ក្រៅប្រព័ន្ធច្បាប់ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម