Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងស្រី ម៉ាឡេស៊ី ម្នាក់អុកគូទរហូតបាក់ឆ្អឹងកង ក្រោយមិត្តភ័ក្តិលេងដកកៅអី

បានផុស

នៅ

ក្មេងស្រីជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Iqa បានបាក់ឆ្អឹងកងធ្ងន់ធ្ងរ បន្ទាប់ពីមិត្តភ័ក្ដិនៅសាលារៀនលេងដកកៅអីចេញ ពេលនាងភ្លេចខ្លួនបណ្ដាលឲ្យអុកគូទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ដាយរបស់នាងបានបង្ហោះវីដេអូចែករំលែកបទពិសោធន៍នៅតាមបណ្ដាញសង្គម TikTok ដែលទទួលបានអ្នកចូលមើល ១.២ លាននាក់ និងអ្នកចុចបេះដូង ២៨ ២០០ នាក់ ។

យោងតាមសារព័ត៌មាន Sin Chew Daily News បានឲ្យដឹងថា ក្មេងស្រីរងគ្រោះត្រូវស្ថិតក្រោមការមើលថែអស់រយៈពេល ៤ ថ្ងៃ ហើយចាំបាច់មានខ្នើយដើម្បីអង្គុយលើកៅអីរុញ ។ ទោះបីនាងចេញពីពេទ្យវិញក៏ដោយ Iqa នៅតែបន្តលេបថ្នាំបំបាត់ការឈឺចាប់ជារៀងរាល់ថ្ងៃ ។

រូបតំណាង

បើងាកទៅមើលមតិនៅក្រោមវីដេអូរបស់ម្ដាយ Iqa វិញ បានបង្ហាញឲ្យដឹងថា មានមនុស្សជាច្រើនធ្លាប់រងគ្រោះពីការលេងដកកៅអី ។ អ្នកខ្លះថា “ក្មេងនៅភូមិខ្ញុំបានក្លាយជាមនុស្សរុក្ខជាតិដោយសារការលេងសើចនេះ” អ្នកផ្សេងទៀតថា “ខ្ញុំនៅតែមានភាពឈឺចាប់អស់រយៈពេល ៣២ ឆ្នាំ ដោយសារករណីបែបនេះ ខ្ញុំនឹងមិនអត់ទោសឲ្យពួកគេទេ” ។ ទន្ទឹមនោះក៏មានអ្នកណែនាំឲ្យម្ដាយក្មេងស្រីទាមទារយុត្តិធម៌ដែរ ជាពិសេសថ្លៃព្យាបាល ។

Puteri Rafasya

ស្រដៀងករណីខាងលើដែរ កាលពីខែមីនា មានកុមារីម្នាក់ជាតារាល្បីឈ្មោះ Puteri Rafasya អាយុ ១២ បានក្លាយជាជនរងគ្រោះនៃល្បែងដកកៅអីដូចគ្នា ។ ការប៉ះទង្គិចនេះបានបណ្ដាលឲ្យបាក់ឆ្អឹងត្រគាក ដែលតម្រូវឲ្យនាងស្លៀកកន្ទបដើម្បីបន្ទោរបង់ ប៉ុន្តែ Rafasya បានជាសះស្បើយហើយ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ asianone

ចុចអាន៖ ក្មេងប្រុសជនជាតិ ម៉ាឡេស៊ី កើតជំងឺអូទីស្សឹមម្នាក់ ស្លាប់ក្នុងម៉ាស៊ីនបោកខោអាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម