Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើដោះស្រាយការលិចលង់ ខណៈការដ្ឋានស្ពានអាកាសព្រះមុនីវង្ស ហូរទាំងទឹកនិងថ្មចូលភូមិដ្ឋាន

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន ប្រមាណជិត ១០ នាក់បានស្នើសុំ​ឲ្យ​អាជ្ញាធររាជធានី​ភ្នំពេញជួយលើការ​កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិដ្ឋានរបស់ពួកគាត់ ដែលមានដូចជាការសុំជួយធ្វើផ្លូវ ប្រព័ន្ធលូ ដោះស្រាយការលិចលង់ និងការសុំបង្គោលភ្លើងបំភ្លឺសាធារណៈជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើឡើងនេះធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីអាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌចំការមន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីតំណាង​ឲ្យ​លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

វេទិកានេះ ប្រជាពលរដ្ឋបានស្នើ​ឲ្យ​អាជ្ញាធររាជធានីភ្នំពេញ ជួយស្ថាបនាផ្លូវ ដាក់លូ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ បុកស៊ីផាយ​នៅប្រឡាយបឹងត្របែក និងការជួយដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង ខណៈដែលការដ្ឋាន​សាងសង់​​ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមានរង្វង់មូលនៅលើអាកាស កំពុងដំណើរការសាងសង់ ហើយបានហូរទាំងទឹកនិងថ្ម ចូលទៅក្នុងភូមិដ្ឋានរបស់ពួកគាត់បណ្តាល​ឲ្យ​លិចលង់។

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរស្ពានអាកាសព្រះមុនីវង្សបានលើកឡើងថា កាលពី​មិនទាន់​មានការដ្ឋានស្ពានអាកាសព្រះមុនីវង្ស ភូមិដ្ឋានរបស់ពួកគាត់​ត្រូវបានទប់ទំនប់ការពារតែខណៈដែលការដ្ឋានស្ថាបនាស្ពានអាកាស​ព្រះមុនីវង្សបានដំណើរការ ក្រុមការងាររបស់ការដ្ឋានបានកាយទំនប់ដែលទប់ទឹកនោះចេញអស់​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ហូរចូល​ភូមិដ្ឋាន​របស់ពួកគាត់ ថែមទាំងនាំទាំងម្ទេចថ្មរបស់ការដ្ឋានចូលទៅជាមួយថែមទៀត។ ពលរដ្ឋ​ស្នើឲ្យអាជ្ញាធរក៏ដូចជាមន្ទីពាក់ព័ន្ធ​ជួយដោះស្រាយជូនពួកគាត់ផង។

ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដ្ឋានក្បែរការដ្ឋានស្ពានអាកាសព្រះមុន្នីវង្សមានស្ថានភាពទាបខ្លាំង ដែលងាយនឹងទទួល​រង​ការលិចលង់។ ទោះបីជាយ៉ាងក្តី មន្ទីរនឹងដាក់ក្រុមការងារបច្ចេកទេសចុះទៅពិនិត្យជាក់ស្ដែង​និងរិះរកគ្រប់វិធីដើម្បីដោះស្រាយជូនឬក៏អាចប្រើប្រាស់ម៉ាស៊ីនបូមទឹកតែម្ដង។

លោកស្រី កែវ សុខពិសី បានលើកឡើងថា វេទិកានេះមានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ចំនួន ៨ នាក់ស្មើ ១៣ បញ្ហា និងសំណើរជាលាយលក្ខណ៍អក្សរចំនួន ១២ ច្បាប់ ហើយរាល់សំណើរនិងសំណូម ដោយ​ផ្ទាល់មាត់នេះត្រូវបានដោះស្រាយស្ទើរទាំងអស់។

ចំពោះ​សំណើដែលដោះស្រាយមិនទាន់បាន ក្រុមការងារនឹងចុះទៅសិក្សាស្នើសុំគោលការណ៍​សម្រេចពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឬពិនិត្យលទ្ធភាពដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ៣ ឆ្នាំរំកិល។

លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយ​ឆ្នាំម្តង​សម្រាប់​ខណ្ឌនីមួយៗ ដើម្បីស្វែងយល់ពីតម្រូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ តាមរយៈវេទិកាផ្សព្វផ្សាយ​និងពិគ្រោះយោបល់នេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅប្រជាពលរដ្ឋតាមរយៈការស្នើសុំនិងការលើកជាសំណូមពរផ្សេងៗ។

លោកបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈមជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់។

លោកម៉ប់ សារិន បានបញ្ជាក់ថា ការបង្កើត​ឲ្យ​មានវេទិកានេះឡើង​គឺក្នុងគោលបំណងសំដៅធ្វើយ៉ាងណា​ឲ្យ​ការគ្រប់គ្រងរាជធានីកាន់តែល្អប្រសើរតាមរយៈការចូលរួមពីប្រជាពលរដ្ឋ។

សម្រាប់ផែនការ អភិវឌ្ឍរាជធានីភ្នំពេញឆ្នាំ២០២៤ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានដាក់ចេញជាផែនការរួចហើយ មានថវិកាប៉ុន្មាន ទិសដៅអភិវឌ្ឃន៍យ៉ាងណា ហើយក៏បានបង្ហាញជូនប្រជាពលរដ្ឋ​ឲ្យ​បានដឹងបានឭ​និងឃើញតាមរយៈរបាយការណ៍​ដែលបានចែកជូននៅក្នុងវេទិកានេះហើយ។ ការធ្វើបែបនេះ គឺដើម្បី​ឲ្យ​ប្រជាពលរដ្ឋដែលជាម្ចាស់របស់រាជធានីភ្នំពេញដែរនោះ បានចូលរួមធ្វើយ៉ាងណាឲ្យ​រាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍរីកចំរើន និងស្របទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១១ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ១៧ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ៣៣ នាទី មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ជូនដំណើរកម្មករ-និយោជិត ពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើត តាមរយៈរថយន្តក្រុងដោយជិះមិនបង់ប្រាក់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋាភិបាលសិង្ហបុរីណែនាំ​ប្រជាជន​ខ្លួន​ឱ្យចាកចេញពីលីបង់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម