ព័ត៌មានជាតិ
លោក លី ធុជ ចាត់ទុកសន្និសីទសកលលើកទី៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន ជាជ្រុងមួយដ៏អស្ចារ្យ
អនុប្រធានទី១ អាជ្ញាធរមីន លោក ទេសរដ្ឋមន្ត្រី លី ធុជ បានចាត់ទុកសន្និសីទសកលលើកទី៣ ស្ដីពីកិច្ចការជួយ សង្គ្រោះ ជនរងគ្រោះដោយសារមីន គឺជាជ្រុងមួយដ៏អស្ចារ្យក្នុងដំណើរការប្តេជ្ញាចិត្តដ៏មោះមុត និងរួមគ្នា ក្នុងកិច្ចការជំនួយជនពិការ ការគាំទ្រសុខភាពផ្លូវចិត្ត ការទទួលបានការថែទាំសុខភាពរបស់ជនរងគ្រោះ បរិយាបន្នសង្គម-សេដ្ឋកិច្ច និងសារៈសំខាន់នៃការប្រមូលទិន្នន័យ។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1239-1024x682.png)
លោក លី ធុជ បានចាត់ទុកបែបនេះក្នុងពិធីបិទសន្និសីទសកលលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣ ដោយមានតំណាងចូលរួមប្រមាណ ២៥០ នាក់ មកពីប្រទេសចំនួន ៤៥ បណ្តាអង្គទូត តំណាងក្រសួង-ស្ថាប័ន អាជ្ញាធរមីន ស្ថានទូត ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ សហគមន៍សកម្មភាពមីន វិស័យឯកជន សប្បុរសជន និងជនមានពិការភាព។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1240-1024x682.png)
លោក លី ធុជ ក៏បានរំពឹងថា បទពិសោធន៍ និងទស្សនៈល្អៗដែលបានមកពីសន្នីសីទសកលនេះ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ ក្នុងការបង្កើតឱ្យមាននូវផែនការសកម្មភាពថ្មីៗ ដែលរដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជា ២០០ប្រទេស ចូលរួម។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1242-1024x682.png)
បន្ថែមពីនេះ អនុប្រធានទី១ អាជ្ញាធរមីន ចាត់ទុកសន្និសីទសកលនេះ ថាបានផ្តល់ឱកាសយ៉ាងច្រើន ក្នុងការពិភាក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីឆ្លុះបញ្ចាំង ជំរុញលើកទឹកចិត្ត រៀនសូត្រ និងលើកកម្ពស់ ក្នុងជំនួយជនរងគ្រោះ ការប្រើប្រាស់បច្ចេកវិទ្យាជំនួយ ការប្រើប្រាស់ទិន្នន័យ ការគាំទ្រសុខភាពផ្លូវចិត្ត ការស្តារនីតិសម្បទា សេវាថែទាំសុខភាព សមធម៌សង្គម និងការបង្កើនកិច្ចសហប្រតិបត្តិការ ជាដើម ព្រមទាំងបានបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ ទៅលើភាពស្មុគស្មាញនៃបញ្ហា និងឱកាសក្នុងកិច្ចការជំនួយជនរងគ្រោះ។
ជាមួយគ្នានេះ លោក លី ធុជ បានរំឮកថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣របស់កម្ពុជា បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តទទួលការគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនេះបានបង្ហាញពីការទទួលខុសត្រូវរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ២០០០ និងបានផ្តល់សច្ចាប័នដល់អនុសញ្ញាស្តីពីសិទ្ធិជនពិការ ក្នុងឆ្នាំ២០១៣។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1245-1024x682.png)
ទេសរដ្ឋមន្ត្រី លី ធុជ ក៏បានអរគុណចំពោះវត្តមាន នាយករដ្ឋមន្ត្រីស្ដីទី លោកនេត សាវឿនព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ា, លោក Thomas Gobel ប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២១, លោក Igor Driesman ប្រធានប្រតិភូសហភាពអឺរ៉ុប និងលោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា ឯកអគ្គរាជទូត រដ្ឋទូត តំណាងដៃគូអភិវឌ្ឍន៍ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលចូលរួមសន្នីសីទសកលលើកទី៣ និងក្រុមការងារអាជ្ញាធរមីន និងក្រុមអ្នកជំនាញដែលមកពីវិស័យផ្សេងៗគ្នា ដែលបានចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីរៀបចំសន្និសីទនេះឱ្យទទួលបានជោគជ័យ។
លោក លីធុច បានអះអាងថា ការចូលរួមពីបណ្ដាគ្រប់ភាគី គឺបានគូសបញ្ជាក់ពីសារៈសំខាន់នៃបេសកកម្មរួមគ្នា ក៏ដូចជាការបំផុសទឹកចិត្តដ៏ខ្លាំងក្លាក្នុងកិច្ចសង្រ្គោះជនរងគ្រោះ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?