ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រើមីស៊ីលវាយឆ្មក់ផ្លូវអាកាសលើ អ៊ុយក្រែន
យោធាទីក្រុង កៀវ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសថ្មី រយៈពេលមួយយប់ពេញលើគោលដៅនៅភាគខាងកើត ភាគខាងត្បូង និងភាគខាងជើងប្រទេសអ៊ុយក្រែន។

តាមការរាយការណ៍ពីកងទ័ពអាកាស បាននិយាយថា អាវុធចំនួន ១៧ផ្សេងៗគ្នា រួមទាំងមីស៊ីល គ្រាប់ផ្លោង និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ត្រូវបានប្រើដើម្បីវាយប្រហារ ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ សម្ភារស៊ីវិល និងយោធារបស់របស់អ៊ុយក្រែន។

ក្នុងកំលុងវាយប្រហារកងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៣គ្រឿង និងគ្រាប់ផ្លោងមួយគ្រឿង។ យ៉ាងណាមិញ ទីក្រុងមូស្គូបានបដិសេធថា ការវាយប្រហារនេះថាមិនបានកំណត់គោលដៅលើជនស៊ីវិលឡើយ។
ពេលនេះមិនទាន់មានសេចក្តីរាយការណ៍អំពីចំនួនអ្នកស្លាប់ និងរបួសនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ វេជ្ជបណ្ឌិតម្នាក់រៀបរាប់ស្ថានភាពអណោចអាធ័ម នៅមន្ទីរពេទ្យហ្គាហ្សា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ