ព័ត៌មានអន្ដរជាតិ
ប៉ូលិសសិង្ហបុរីព្រមានខ្លាំងៗ ក្រោយដឹងអំពីផែនការធ្វើបាតុកម្មទាក់ទងនឹងស្ថានការណ៍មីយ៉ាន់ម៉ា
នៅថ្ងៃសុក្រថ្ងៃទី៥ខែកុម្ភៈនេះ ប៉ូលិសសិង្ហបុរីបានចេញការព្រមានប្រឆាំងនឹងផែនការធ្វើបាតុកម្ម ទាក់ទងនឹងស្ថានការណ៍នយោបាយដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយរំលឹកដល់សាធារណជនថា ការរៀបចំឬចូលរួមការជួបជុំជាសាធារណៈដោយគ្មានការអនុញ្ញាតពីប៉ូលិស គឺជាបទល្មើស។
ពួកគេនិយាយថា “ប៉ូលិសដឹងអំពីការបង្ហោះតាមអ៊ីនធើណិតដោយជនជាតិមីយ៉ាន់ម៉ាដែលកំពុងធ្វើការឬរស់នៅក្នុងប្រទេសសិង្ហបុរី ដោយពួកគេគ្រោងធ្វើបាតុកម្មនៅក្នុងប្រទេសនេះទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា។
ប៉ូលិសបានបន្ថែមទៀតថា ការបង្ហោះទាំងនេះកំពុងតែលើកទឹកចិត្តដល់ប្រជាជនឲ្យចូលរួមក្នុងការតវ៉ា។
ពួកគេក៏បានរំលឹកដល់សាធារណជនផងដែរថា “ការរៀបចំឬចូលរួមការជួបជុំជាសាធារណៈដោយគ្មានការអនុញ្ញាតពីប៉ូលិសនៅក្នុងប្រទេសសិង្ហបុរី គឺខុសច្បាប់ហើយបង្កើតទៅជាបទល្មើសក្រោមច្បាប់សណ្តាប់ធ្នាប់សាធារណៈ”។
ប៉ូលិសបានបន្ថែមថា “ជនបរទេសដែលមកកម្សាន្ត ធ្វើការឬកំពុងរស់នៅក្នុងប្រទេសសិង្ហបុរីក៏ត្រូវបានរំលឹកផងដែរ ឲ្យគោរពតាមច្បាប់របស់យើង។ ពួកគេមិនគួរនាំបញ្ហានយោបាយរបស់ប្រទេសខ្លួនចូលមកក្នុងប្រទេសសិង្ហបុរីទេ”។
ប៉ូលិសអះអាងថា អ្នកដែលរំលោភច្បាប់នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ ទិដ្ឋាការឬប័ណ្ណការងាររបស់ពួកគេនឹងត្រូវបញ្ឈប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ្វីជាភាពខុសគ្នារវាងរដ្ឋប្រហារប្រទេសថៃ និងមីយ៉ាន់ម៉ា?
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង