Connect with us

ព័ត៌មានជាតិ

អ្នកប្រកបរបរខ្នាតតូចព្រួយបារម្ភពីការដណ្តើមការងារ និងមុខរបររបស់ជនបរទេស​រស់នៅកម្ពុជា

បានផុស

នៅ

អ្នកប្រកបមុខរបរខ្នាតតូច ឬហៅថា សេដ្ឋកិច្ចប្រក្រៅប្រព័ន្ធ សម្តែងការព្រួយបារម្ភ ដ្បិតមានជនបរទេសមួយចំនួន រស់នៅកម្ពុជា បានកំពុងដណ្ដើមទីផ្សារ ដែលបណ្ដាលឱ្យធ្លាក់ចុះប្រាក់ចំណូល និងមានការប្រកួតប្រជែងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សៀក ជាអ្នកប៉ះអ៊ុតកង់ម៉ូតូ ក្បែរវិទ្យាល័យជាស៊ីមជ្រោយចង្វា បានយល់ឃើញថា បើសិនជាមានជនរបទេ សប្រកបរបររកស៊ីនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចប្រជាពលរដ្ឋខ្មែរដែរ នៅថ្ងៃខាងមុខ នឹងរងនូវផលលំបាកកាន់តែខ្លាំង ស្របពេលស្ថានភាពសេដ្ឋកិច្ចពុំសូវល្អសម្រាប់អ្នករកស៊ីក្រៅប្រព័ន្ធនាពេលបច្ចុប្បន្ននេះផងនោះ។

អ្នកប៉ះកង់ម៉ូតូវ័យ ៥៥ឆ្នាំរូបនេះ បានបន្តដូច្នេះថា​ សម្រាប់ស្ថានភាពសព្វថ្ងៃលំបាករកស៊ីណាស់ទៅហើយ ចុះទម្រាំតែ មានអ្នកដណ្ដើមរបររកស៊ីបែបនេះទៀត វារឹតតែធ្វើឱ្យមានការប្រកួតប្រជែងគ្នាខ្លាំងនៅលើទីផ្សារ ពោលគឺនឹងមានការ ធ្លាក់ចុះប្រាក់ចំណូល បាត់បង់អតិថិជន ដ្បិតមានអ្នករកស៊ីដូចគ្នាច្រើន ជាកត្តានាំឱ្យមានការទម្លាក់ថ្លៃបន្តិច ដើម្បីប្រជែង ដណ្ដើមម៉ូយគ្នាជាដើម។

ផ្ទុយទៅវិញ លោក ជុំ សារាជ្យ ជាអ្នកលក់កាហ្វេតាមម៉ូតូ លើកឡើងថា ចំពោះបញ្ហានេះ មិនប៉ះពាល់ខ្លាំងប៉ុន្មានោះទេ បើមានការកំណត់ច្បាស់លាស់ពីកម្រិតអាជីវកម្ម ដែលពួកគាត់នឹងត្រូវប្រកបរបររកស៊ីនោះ ពិសេសកំណស់ថាតើ អាជីវកម្មប្រភេទណា ដែលជនបរទេសមិនអាចធ្វើបានជាដើម។ ដោយឡែក បើសិនជាជនបរទេសដែលកំពុងរកស៊ីនៅ ក្នុងប្រភេទមុខរបរស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរ នោះវាប្រាកដណាស់ថា នឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពលរដ្ឋ ខ្មែរ ឬបាត់បង់អតិថិជន។

មិនត្រឹមតែជនបរទេសប៉ុណ្ណោះនោះទេ សូម្បីតែប្រជាពលរដ្ឋខ្មែរគ្នាឯង បើប្រកបអាជីវកម្មដូចគ្នា ក៏គង់នឹងរងផលលំបាក ចំពោះប្រកួតប្រជែងទីផ្សារដូចតែគ្នា។ នេះជាការបញ្ជាក់បន្ថែមពី លោក​ ជុំ សារាជ្យ។

ជាមួយគ្នាដែរ យុវជនមួយក្រុម ជាអ្នកតាមដានស្ថានភាពសង្គម មានទស្សនៈយល់ឃើញថា សម្រាប់បញ្ហាប្រឈមនេះ វាបង្កផលប៉ះពាល់ខ្លះដែរ ចំពោះប្រជាពលរដ្ឋកំពុងធ្វើអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងមានហានិភ័យខ្ពស់ក្នុងការបាត់ បង់ប្រាក់ចំណូល ជាហេតុបណ្ដាលឱ្យប៉ះពាល់ជីវភាពគ្រួសារ។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានកំពុងគាំពារទៅលើអ្នកប្រកបរបរខ្នាតតូច ដើម្បីលើកស្ទួយជីវភាព កាត់បន្ថយភាពក្រីក្រ និងបង្កើតឱកាសការងារជាដើម។ ទន្ទឹមនឹងនេះ រដ្ឋក៏បានឧបត្ថម្ភធនធានរាប់លានដុល្លារ ដល់ពលរដ្ឋក្រីក្រងាយរងគ្រោះ ដើម្បីដោះស្រាយជីវភាព ចាប់តាំងពីកើតមានវិបត្តិកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ន៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៦ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៧ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៥ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម