Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការគ្រោះមហន្តរាយ៖ ពលរដ្ឋក្នុងខណ្ឌ​២រងគ្រោះ​ដោយជំនន់ទឹកស្ទឹងព្រែកត្នោត

បានផុស

នៅ

លោក សុទ្ធ គឹមកុលមុនីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី​២០តុលានេះថា ទឹកជំនន់តាមសណ្តស្ទឹងព្រែកត្នោតបានបណ្តាលឱ្យភូមិចំនួន២៧ក្នុងខណ្ឌចំនួន២បានរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោតស្មើនឹងជាង១ពាន់គ្រួសារ មានប្រជាពលរដ្ឋជាង៤ពាន់នាក់ស្រីជាង២ពាន់នាក់ និងប៉ះពាល់ផ្ទះជិត១ពាន់ខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថាក្នុងចំណោម២៧ភូមិក្នុងនោះមាន៣ភូមិនៅសង្កាត់បឹងធំ ខណ្ឌកំបូលរងគ្រោះប៉ះពាល់ប្រជាពលរដ្ឋ ៥១៥គ្រួសារប្រជាពលរដ្ឋសរុប ២៣៨៤នាក់ ស្រី១២០២នាក់ ផ្ទះ៤៩៣ខ្នងផ្ទះ ស្មើរនឹង៥១៥គ្រួសារ។

លោកបានបន្តទៀតថាភូមិចំនួន៣ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរួមមានភូមិដូនកុក មាន៨៨ខ្នងផ្ទះ ស្មើរនឹង ១០៨គ្រួសារ ប្រជាពលរដ្ឋសរុប ៥៥០នាក់ ស្រី២៤១នាក់ ភូមិអន្លុងស្វាយ មាន១០៤ខ្នងផ្ទះ ស្មើរនឹង១០៦គ្រួសារ ប្រជាពលរដ្ឋសរុប ៤៩៥នាក់ ស្រី២៤៧នាក់និងភូមិខ្ចៅ មាន៣០១ខ្នងផ្ទះ ស្មើរនឹង៣០១គ្រួសារ ប្រជាពលរដ្ឋសរុប ១៣៣៩នាក់ ស្រី៧១៤នាក់។

លោកបានបន្តថាចំណែក២៤ភូមិទៀតនៅ១០ សង្កាត់ ខណ្ឌដង្កោរ ប៉ះពាល់ខ្នងផ្ទះចំនួន ៤៧៤ ខ្នងផ្ទះ (កម្រិត​ស្រាល)ប៉ះពាល់គ្រួសារចំនួន ៥០៨ គ្រួសារស្មើនិង ១៧៨២​នាក់ ស្រី ៩៤៦នាក់។

លោកបានបញ្ជាក់ទៀតថាដោយឡែកស្ថានភាពជំនន់ទឹកភ្លៀង នៅស្រុកគងពិសីគិតត្រឹមល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ស្ថានភាពជំនន់ទឹកភ្លៀងបានវិលត្រលប់ទៅភាពប្រក្រតីឡើងវិញ។ក្នុងនោះមានប្រជាពលរដ្ឋជម្លៀសចំនួន ១៩ គ្រួសារបានត្រលប់ទៅគេហដ្ឋានវិញហើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម