វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ ពិភាក្សា កិច្ចសហប្រតិបត្តិការ គាំទ្រកម្មសិទ្ធិបញ្ញាផ្នែក សិទ្ធិអ្នកនិពន្ធនៅកម្ពុជា
នៅថ្ងៃសុក្រ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) បានចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រកម្មសិទ្ធិបញ្ញាផ្នែក សិទ្ធិអ្នកនិពន្ធនៅកម្ពុជា។ កិច្ចពិភាក្សានេះផ្តោតលើកិច្ចការងារសំខាន់ៗដូចជា៖

១. ការចុះអនុស្សារណ:យោគយល់គ្នា រវាងក្រសួង និង សមាគម
២. ការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានាស្តីពី
– អនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈ Berne Convention
– អង្គភាពគ្រប់គ្រងសិទិ្ធរួមCMOs

៣. កិច្ចសហប្រតិបត្តិការទូទៅរវាងក្រសួង និងសមាគម ក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា
៤. ជួយអភិវឌ្ឍទៅលើផ្នែក CMOs ឱ្យមានដំណើរការល្អ
៥. ជួយពង្រឹង និងជួយសម្របសម្រួលផ្នែកច្បាប់នូវ សេចក្ដីព្រាង និងលិខិតបទដ្ឋានគតិយុត្តនានា ទាំងច្បាប់បេតិកភណ្ឌវប្បធម៌ និងច្បាប់សិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល

ឆ្លើយតបនឹងសំណើរបស់សមាគមខាងលើ បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានឯកភាព និងគាំទ្រទាំងស្រុង ព្រមទាំងអនុញ្ញាតឱ្យមន្ត្រីជំនាញបន្តសហការអនុវត្តកិច្ចការទាំងអស់នេះ។

ជាកិច្ចបញ្ចប់ នៃជំនួបពិភាក្សា បណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនពរក្នុងការសម្រេចជោគជ័យលើការចូលរួមអភិវឌ្ឍកិច្ចការប្រទេសជាតិ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជានិរន្តន៍៕

អត្ថបទដោយ៖ នាយកដ្ឋានសិទិ្ធអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែល

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?