Connect with us

ព័ត៌មានជាតិ

ទូតសហភាពអឺរ៉ុប៖ បើរដ្ឋបាលរាជធានីភ្នំពេញមានអ្វីពឹងពាក់នោះ សហភាពអឺរ៉ុបនឹងជួយ

បានផុស

នៅ

“បើមានអ្វីត្រូវពឹងពាក់សហភាពអឺរ៉ុបឱ្យជួយនោះ សហភាពអឺរ៉ុប នឹងជួយរដ្ឋបាលរាជធានីភ្នំពេញ”។ នេះគឺជាការអះអាងរបស់លោក អុីហ្គោរ៍ ទ្រីសម៉ាន់   ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា នៅចំពោះមុខអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ​លោកបានអះអាងដូច្នេះនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ក៏បានគូសបញ្ជាក់ដល់លោក ឃួង ស្រេង ថា ការជួបពិភាក្សាការងារនាពេលនេះ គឺសំដៅពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀតជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពីព្រោះតាមរយៈកិច្ចសហប្រតិបត្តិការកន្លងមក រវាងសហភាពអឺរ៉ុបជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពិតជាទទួលបានផ្លែផ្កាជាច្រើន ដែលមានទាំងការបណ្ដុះបណ្ដាលមន្ត្រី និងការសម្រេចបានជោគជ័យលើគម្រោងមួយចំនួនផងដែរ។

លោក អុីហ្គោរ៍ ទ្រីសម៉ាន់    ក៏បានរំឮកថា សហភាពអឺរ៉ុប មានទំនាក់ទំនង សហប្រតិបត្តិការ ទៅលើវិស័យកសិកម្ម អប់រំនិងធុរកិច្ច ជាមួយកម្ពុជាជាយូរមកហើយ។ លោកក៏បានអះអាងថា  សហភាពអឺរ៉ុប និងបន្តសហប្រតិបត្តិការនេះឲ្យកាន់តែល្អថែមទៀត។

 លោកឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំដល់លោក អុីហ្គោរ៍ ទ្រីសម៉ាន់​  អំពីទីតាំងភូមិសាស្ត្រ និងប្រវត្តិខ្លះៗរបស់រាជធានីភ្នំពេញ ដោយលោកបញ្ជាក់ថា រាជធានីភ្នំពេញ បានឆ្លងកាត់នូវសង្គ្រាមយ៉ាងច្រើន ពិសេសនៅក្នុងរបបប៉ុលពត កម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ។ ក៏ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ក្រៅពីរំដោះប្រទេសពីរបបប៉ុលពតហើយនោះ នូវបានដឹកនាំប្រទេសដ៏កំសត់មួយនេះ ឲ្យមានភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ដោយរាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅនិងចេញចូលរកស៊ីប្រមាណជា៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន២សែនគ្រឿង ដែលធ្វើអោយរាជធានីមួយនេះ ប្រឈមទៅនឹងការកកស្ទះបរាចរណ៍រាល់ថ្ងៃ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាទិសដៅខាងមុខ រដ្ឋបាលរាជធានីចង់បង្កើតឲ្យមានផ្លូវអាទិភាពមួយសម្រាប់រថយន្តក្រុង ដើម្បីឲ្យប្រជាពលរដ្ឋបែរមកប្រើប្រាស់សេវារថយន្តក្រុង ដែលវានឹងអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍។

លោកឃួង ស្រេង បានគូសបញ្ជាក់អំពីសកម្មភាពរាជរដ្ឋាភិបាលកម្ពុជា ចំពោះយកចិត្តទុកដាក់លើសុខមាលភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតឱ្យមានមន្ទីរពេទ្យរដ្ឋចំនួន១០កន្លែង ការបង្កើតនូវមន្ទីរពេទ្យថ្មីមួយទៀត គឺមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលមានរហូតដល់១ម៉ឺនគ្រែ ដែលគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយ លោក អុីហ្គោរ៍ ទ្រីសម៉ាន់ បានលើកឡើងថា លោកធ្លាប់បានមករាជធានីភ្នំពេញចំនួន ៣លើកមកហើយ។ លោក ក៏បានសម្គាល់ឃើញថារាជធានីភ្នំពេញពិតជាមានភាពស្រស់ស្អាត ហើយក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបកិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងល្អប្រសើរថែមទៀត  លោក អុីហ្គោរ៍ ទ្រីសម៉ាន់ ក៏បានសំណូមពរ ឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីជិះកង់មួយ ដែលរៀបចំឡើងនៅក្នុងរដូវប្រាំង៕

អត្ថបទដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម