Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករប៉ាឡេស្ទីនរាប់សិបនាក់គាំទ្រ ពូទីន និង គីម ជុងអ៊ុន ប្រឆាំងនឹងអ៊ីស្រាអែល

បានផុស

នៅ

បាតុករប៉ាឡេស្ទីនរាប់សិបនាក់បានចេញមកធ្វើបាតុកម្ម ព្រមទាំងប្រកាសគាំទ្រប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីប្រឆាំងនឹងអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជនប៉ាឡេស្ទីនបានដើរតាមដងផ្លូវក្នុងទីក្រុង Hebron ជាមួយនឹងរូបភាពមេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើង រួមទាំងទង់ជាតិរុស្ស៊ីនៅក្នុងដៃដើម្បីធ្វើបាតុកម្មដ៏ធំប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល និងសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប។

ថ្វីត្បិតកន្លងមក រុស្ស៊ី និងកូរ៉េខាងជើង មិនទាន់ចេញមុខគាំទ្រភាគីខាងណាជាផ្លូវការ ប៉ុន្តែប្រទេសទាំងពីរធ្លាប់បង្ហាញចេតនាមិនពេញចិត្តដំណោះស្រាយរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាឡើយ ជាពិសេសការលូកដៃរបស់សហរដ្ឋអាមេរិក។

តួយ៉ាងកាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយ ថា សហរដ្ឋអាមេរិកត្រូវតែចេះរៀនគោរពប្រទេសដទៃខ្លះផង ក្នុងនោះគួរតែស្វែងរកការសម្របសម្រួលណាមួយ មិនមែនចេះតែចង់បង្ក្រាបអ្នកណាតាមតែចិត្តនោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន ថាឲ្យ អាមេរិក ត្រូវចេះរៀនគោរពប្រទេសដទៃខ្លះផង

ចុចអាន៖ ចិនថា មន្ទីរបញ្ចកោណអាមេរិកបំភ្លៃការពិតរឿងក្បាលគ្រាប់នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម