ព័ត៌មានអន្ដរជាតិ
ដាច់ជណ្ដើរយន្តនៅចិន ស្លាប់មនុស្ស ៣នាក់ របួស ១៧នាក់
មនុស្ស ៣នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀតបានរងរបួស ក្នុងឧបទ្ទវហេតុធ្លាក់ជណ្ដើរយោងពីលើអគារនៅផ្សារទំនើបមួយ ក្នុងប្រទេសចិន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ China Daily បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃពុធ ទី១៨ ខែតុលា វេលាថ្ងៃត្រង់ នៅក្នុងខេត្តយូណាន។
មន្ត្រីរដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជណ្តើរយន្តនៅក្នុងផ្សារទំនើប បានធ្លាក់ចុះមួយរំពេចពីជាន់ទី៤ ទៅជាន់ទី១ ដោយបានសម្លាប់អ្នកដំណើរ ៣នាក់។ ក្រៅពីនោះ មនុស្ស ៤នាក់បានរងរបួសធ្ងន់ និង ១៣នាក់ទៀតរងរបួសស្រាល ។
ថ្លែងប្រាប់កាសែត National Business Daily ម្ចាស់ហាងបាននិយាយថា ជណ្តើរយន្តដែលបង្កគ្រោះថ្នាក់នោះ គឺជាជណ្ដើរសម្រាប់លើកដាក់ទំនិញប៉ុណ្ណោះ ពុំសម្រាប់អ្នកដំណើរទូទៅនោះទេ។
ចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ សមត្ថកិច្ចកំពុងស៊ើបអង្កេត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ បាតុករប៉ាឡេស្ទីនរាប់សិបនាក់គាំទ្រ ពូទីន និង គីម ជុងអ៊ុន ប្រឆាំងនឹងអ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ