ព័ត៌មានជាតិ
ហេតុអ្វី មណ្ឌលគិរីក្លាយជាតំបន់ទេសចរណ៍ទាក់ទាញនារដូវវស្សា?
មណ្ឌលគិរី ត្រូវបានគេស្គាល់ថា ជាទឹកដីនៃភ្នំដែលក្រាលគ្របដោយរុក្ខជាតិ វាលស្មៅ និងព្រៃឈើចម្រុះជាប្លុកៗ
ហើយគោលដៅទេសចរណ៍ដ៏ល្បីល្បាយ នាភូមិភាគឦសាននេះ តែងផ្តល់ទស្សនីយភាព គួរឱ្យចង់គយគន់គ្រប់រដូវ ពិសេសនារដូវវស្សាតែម្តង។ អំឡុងពេលវេលាដែលមានភ្លៀងធ្លាក់ញឹកញាប់នេះ រុក្ខជាតិនឹងលូតលាស់ឡើង បង្កើតបានជាទិដ្ឋភាពពណ៌បៃតងខៀវខ្ចី ផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងជំនួយដល់សុខភាពភ្នែកថែមទៀត។



ជាមួយនឹងទេសភាពធម្មជាតិ វាលស្មៅបៃតង ទឹកជ្រោះ ជ្រលងដងអូ និងធនធានធម្មជាតិដ៏សម្បូរបែប មណ្ឌលគិរី តែងជាជម្រើស សម្រាប់ទេសចរធ្វើដំណើរកម្សាន្ត ពិសេសនៅក្នុងរដូវវស្សានេះ ក៏ព្រោះតែរៀងរាល់រដូវដែលមានភ្លៀងធ្លាក់ និងត្រជាក់ ពពកនឹងចុះទាបហ៊ុំព័ទ្ធព្រៃឈើ និងតំបន់នានាក្នុងខេត្តនេះ មើលទៅ ហាក់ដូចជាឋានសួគ៌ លើទីដែលមនុស្សរស់នៅ។


ពីមួយឆ្នាំទៅមួយឆ្នាំ គោលដៅទេសចរណ៍ដ៏ល្បីល្បាយនេះ បានអភិវឌ្ឍន៍ភាពឡូយឆាយរបស់ខ្លួនជានិច្ច មិនត្រឹមតែជា តំបន់ទេសចរណ៍ធម្មជាតិ និងបានបន្ថែមនូវតម្រូវការមួយចំនួនទៀត សម្រាប់ទេសចរជាតិ និងអន្តរជាតិ ដូចជាកន្លែង ទេសចរណ៍បែបច្នៃប្រឌិត និងការស្នាក់នៅបែបទំនើបផងដែរ។



បច្ចុប្បន្ន មណ្ឌលគិរី ក្លាយជាតំបន់ទេសចរណ៍សម្បូរបែប មិនថាការកម្សាន្ត និងការស្នាក់នៅ និងអាចទស្សនាផ្ទះប្រពៃណី បងប្អូនជនជាតិដើមភាគតិច និងការបង្ហាញពីវប្បធម៌របស់ពួកគាត់ផងដែរ។ ក្រៅពីនេះ មណ្ឌលនៅមានតំបន់ទេសចរណ៍ ទាក់ទាញជាច្រើន ដូចជា រមណីយដ្ឋានភ្នំដោះក្រមុំ សមុទ្រឈើ ទឹកជ្រោះរមនា ដាក់ដាំ ភ្នំណាមលៀរ ទឹកជ្រោះប៊ូស្រា រួមនឹងកន្លែងកម្សាន្តជាច្រើនទៀត និងអាចទស្សនាដំរីព្រៃធម្មជាតិភូមិពូតាំងទៀតផង។



ចំពោះការធ្វើដំណើរកម្សាន្តមកកាន់ខេត្តទេសចរណ៍មួយនេះ នារដូវភ្លៀងធ្លាក់ មិនសូវមានជាបញ្ហាចោទប៉ុន្មានទេ ក៏ព្រោះតែទីនេះ មានកន្លែងកម្សាន្តលក្ខណៈធម្មជាតិច្រើន បើទោះជាមានបញ្ហាអាកាសធាតុក៏ដោយ៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ