ព័ត៌មានជាតិ
ឆ្នាំនេះខេត្តកំពតប្រកាសរៀបចំព្រឹត្តិការណ៍ប្រណាំងទូកធំជាងមុន ទាក់ទាញទេសចរឲ្យបានច្រើន
កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៣ របស់ក្រុមប្រឹក្សាខេត្តកំពតនៅសាលសន្និសីទបូកគោ ដោយសម្រេចយកថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីប្រារព្ធពិធីប្រណាំងទូក (ង) ខ្នាតប្រពៃណី ដែលធ្វើឡើងនៅតាមបណ្ដោយឆ្នេរព្រែកកំពង់បាយនៅមុខសាលាខេត្តចាស់។
តាមការរំពឹងទុកការប្រណាំងទូកឆ្នាំនេះនឹងមានភ្ញៀវទេសចរមកកម្សាន្តច្រើន ព្រោះនឹងធ្វើឡើងធំជាងមុនហើយពលរដ្ឋនឹងទទួលបានប្រាក់ចំណូលច្រើនពីព្រឹត្តិការណ៍នេះ។
លោកអភិបាលខេត្តកំពតបានបញ្ជាក់ថា សម្រាប់ឆ្នាំនេះត្រូវធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍នៃការប្រណាំងទូកឱ្យមានភាពទាក់ទាញនិងធំជាងមុន ដើម្បីស្រូបទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងខេត្តកាន់តែច្រើនបន្ថែមទៀត។
បើតាមលោកអភិបាលខេត្ត ការបង្កើតឱ្យមានព្រឹត្តិការណ៍ធំៗនិងកម្សាន្តសប្បាយឱ្យបានច្រើនគឺក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ពលរដ្ឋក្នុងខេត្តទាំងអស់ ដែលប្រកបអាជីវកម្មលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗក្នុងខេត្ត ព្រោះបើកាលណាខេត្តមានភ្ញៀវទេសចរមកសម្រាកកម្សាន្តច្រើន នោះចំណូលនឹងបានទៅដល់ដៃពលរដ្ឋ។
ខេត្តកំពតបានធ្វើការប្រណាំងទូកចំនួន ២ លើករួចមកហើយនៅក្នុងឆ្នាំ២០២២កន្លងទៅ ដោយលើកទី១ គឺប្រណាំងទូកងខ្នាតប្រពៃណី និងលើកទី២ ប្រណាំងទូកនេសាទ។ ហើយសម្រាប់ឆ្នាំនេះ ខេត្តកំពតគឺធ្វើការប្រណាំងទូកងខា្នតប្រពៃណី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលមានរយៈពេល២ថ្ងៃ ក្នុងព្រឹត្តិការណ៍នេះដែរក៏មានការប្រគុំតន្ត្រី ការបាញ់កាំជ្រួច និងការតាំងពិពរណ៌ភូមិមួយផលិតផលមួយផងដែរ។
អត្ថបទ៖ សឹង រ៉ាត់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា