កីឡា
គ្រូភ្នំពេញក្រោនចាត់ទុកព្រៃវែងជាក្រុមមួយគ្រោះថ្នាក់នៅចុងម៉ោង
ជំនួបសប្ដាហ៍ទី៨ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ក្លិបភ្នំពេញក្រោនបើកទ្វារកីឡដ្ឋានស្មាតអរអេសអិន ទទួលក្លិបព្រៃវែង នាវេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៏ទី២១ ខែតុលា ឆ្នាំ២០២៣។

ក្នុងសន្និសីទមុនការប្រកួតលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបាននិយាយថា៖«ពួកយើងទាំងអស់គ្នាដឹងហើយថា ព្រៃវែងជាក្រុមមួយល្អ។ ជាពិសេសការរកគ្រាប់បាល់ចុងម៉ោងរបស់ពួកគេ។ ទោះបីពេលខ្លះពួកគេរបូតគ្រាប់បាល់និងលេងមិនបានល្អនៅការចាប់ផ្តើមការប្រកួតក៏ដោយ តែពួកគេមិនបោះបង់ចោលការព្យាយាមឡើយ។ ជាពិសេសព្រៃវែងមានកីឡាករក្មេងៗដែលមានឆន្ទៈក្នុងការប្រយុទ្ធ»។

សម្រាប់ការប្រកួត៥លើកចុងក្រោយរបស់ភ្នំពេញពិតជាធ្វើបានល្អមែនទែនគឺឈ្នះទាំង៥ប្រកួតក្នុងនោះឈ្នះក្លិប Shan United ៤-០, ឈ្នះអង្គរថាយហ្គឺរ ៣-០, ឈ្នះអាយអេសអាយ ដង្កោសែនជ័យ ៤-២, ឈ្នះCebu ៣-០ និងឈ្នះវិសាខា ១-០។
ចំពោះលទ្ធផលការប្រកួត៥លើកចុងក្រោយព្រៃវែងគឺចាញ់ព្រះខ័នរាជស្វាយរៀង ៥-៣, ឈ្នះអង្គរថាយហ្គឺរ ២-១, ចាញ់ក្រសួងការពារជាតិ ៣-០, ឈ្នះគិរីវង់ ២-១ និងស្មើជាមួយបឹងកេត ១-១។

លោក Oleg បានបន្ថែមថា៖«ខ្ញុំគិតថា ព្រៃវែងជាក្រុមមួយលេងបាល់លឿនហើយចូលចិត្តលេងបាល់ពីក្រោយខ្នង។ កីឡាកររបស់ពួកគេពោរពេញដោយកម្លាំង និងព្យាយាមលេងដាក់សម្ពោធលើគូប្រកួត។ សម្រាប់ក្រុមខ្ញុំគឺនៅតែលេងតាមទម្រង់ដដែល ប៉ុន្តែរឿងដែលយើងមិនអាចមើលរំលងគឺព្រែវែងជាមួយក្រុមដែលវាយបកបានល្អ ជាពិសេសគុណភាពកីឡាកររបស់ពួកគេក្នុងការញាក់មួយទល់មួយ»៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ