ព័ត៌មានជាតិ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ជំនន់ទឹកស្ទឹងព្រែកត្នោតប៉ះពាល់ពលរដ្ឋកើនដល់ ៤១ភូមិស្មើ១១សង្កាត់
គិតត្រឹមយប់ថ្ងៃទី ២០ ខែតុលាឆ្នាំ២០២៣ជំនន់ទឹកស្ទឹងព្រែកត្នោតបានបណ្តលឱ្យប៉ះពាល់ប្រជាពលរដ្ឋកើនដល់៤១ភូមិស្មើនឹង១១សង្កាត់នៃខណ្ឌដង្កោ និងខណ្ឌកំបូលនៅរាជធានីភ្នំពេញ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១ តុលានេះថា ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោតគិតត្រឹម វេលាម៉ោង ៦ និង៣០យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ក្នុងរាជធានីភ្នំពេញបានបណ្តាលឱ្យប៉ះពាល់ ២ ខណ្ឌចំនួន២គឺខណ្ឌដង្កោ និងខណ្ឌកំបូល ស្មើនិង១១ សង្កាត់, ភូមិ ៤១ ដោយប៉ះពាល់ប្រជាពលរដ្ឋ១២៧៧ គ្រួសារ ស្មើនឹង ៤៤០១ នាក់ សី្រ ២៤១៧ នាក់។
លោកបានបន្តថា ស្ថានភាពជំនន់ទឹកព្រែកត្នោត ក្នុងខណ្ឌទាំងពីរ បានកើនឡើង ០,០៥ ម៉ែត្រ។ លោកបានបន្តទៀតថាផលប៉ះពាល់នៃជំនន់ទឹកស្តឹងព្រែកត្នោតនេះមានការកើនឡើង២៥៤គ្រួសារស្មើនឹងប្រជាជន២៣៥នាក់ខណៈថ្ងៃទី១៩តុលាមានពលរដ្ឋប៉ះពាល់ចំនួន១០២៣គ្រួសារស្មើនឹង៤១៦៦នាក់ និងផ្ទះលិចទឹក៩៦៧ខ្នងនៅក្នុងខណ្ឌដង្កោនិងខណ្ឌកំបូលដូចគ្នាក្នុងនោះខណ្ឌកំបូលប៉ះពាល់៣ភូមិននៅសង្កាត់សង្កាត់បឹងធំ និងខណ្ឌដង្កោប៉ះពាល់២៤ភូមិស្មើនឹង១០សង្កាត់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់