Connect with us

សេដ្ឋកិច្ច

សេដ្ឋកិច្ច ឡាវ នឹងមានកំណើន ៤ ភាគរយ ទោះមានបញ្ហាប្រឈមជាសកល

បានផុស

នៅ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសឡាវក្នុងកម្រិត ៤ ភាគរយដដែលនៅឆ្នាំក្រោយ ប៉ុន្តែអតិផរណានៅតែជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ប្រទេសមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណើនដែលបានព្យាករណ៍ត្រូវបានជំរុញដោយការនាំចេញ និងទេសចរណ៍ ជាពិសេសគឺផ្លូវដែក ឡាវ-ចិន ដែលបានជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឲ្យប្រសើរឡើងនូវមធ្យោបាយងាយស្រួល ដើម្បីឲ្យភ្ញៀវបរទេសអាចចូលមកប្រទេសឡាវកាន់តែច្រើន ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិកដែលធ្វើឡើងនៅប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF លោក Krishna Srinivasan ក៏បានគូសបញ្ជាក់ពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈផងដែរ ។

លោកនិយាយថា IMF បានធ្វើការវិភាគជាសកល ហើយបានរកឃើញថា ការកើនឡើងតម្លៃប្រេង ១០ ភាគរយនាំឲ្យទិន្នផលពិភពលោកធ្លាក់ចុះ ០.១៥ ភាគរយនៅឆ្នាំបន្ទាប់ ហើយអតិផរណានឹងកើនឡើង ០.៤ ភាគរយ ខណៈឡាវត្រូវការនាំចូលប្រេងជាច្រើនសម្រាប់តម្រូវការក្នុងប្រទេស ​។

បន្ថែមពីនេះ ការបើកឡើងវិញនៃប្រទេសចិន ដែលជាទីផ្សារចំនួន ១.៤ ពាន់លានដុល្លារ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសឡាវ បានផ្តល់ឲ្យវិស័យសេវាកម្ម និងការលក់រាយមានការកើនឡើងវិញផងដែរ ។

បើយោងតាមរបាយការណ៍ពីការិយាល័យស្ថិតិឡាវបានឲ្យដឹងថា ទោះយ៉ាងណាបច្ចុប្បន្ន អតិផរណា​​ឡាវ​នៅ​តែ​ខ្ពស់​ដដែល ។ អត្រាអតិផរណាបានកើនឡើងយឺតជាងក្នុងខែកញ្ញានៅ ២៥.៦៩ ភាគរយ ធ្លាក់ចុះពី ២៥.៨៨ ភាគរយ ដែលបានកត់ត្រាក្នុងខែសីហា ។​

ថ្វីបើបរិយាកាសសកលលោកមានការប្រកួតប្រជែងក៏ដោយ ក៏តំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅ តែជាចំណុចល្អគួរសម ហើយ​វាត្រូវបានរំពឹងថានឹងកើនឡើង ៤.៦ ភាគរយ នៅឆ្នាំ ២០២៣ និង ៤.២ ភាគរយនៅឆ្នាំ ២០២៤ ដែលនឹងរួមចំណែកប្រហែល ២ ភាគ ៣ នៃកំណើនពិភពលោកនៅឆ្នាំនេះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ The Nation Thailand

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម