Connect with us

ព័ត៌មានអន្ដរជាតិ

មេបក្សប្រឆាំង អ៊ីស្រាអែល ប្រាប់ពីជម្រើសដ៏ល្អបំផុតក្នុងការបញ្ចប់ជម្លោះ​ជាមួយក្រុមហាម៉ាស់

បានផុស

នៅ

មេបក្សប្រឆាំងអ៊ីស្រាអែលលោក Yair Lapid បាននិយាយថា ដំណោះស្រាយដ៏ល្អបំផុតសម្រាប់បញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប គឺការប្រគល់តំបន់ឆ្នេរទៅឲ្យអាជ្ញាធរប៉ាឡេស្ទីនជាអ្នកគ្រប់គ្រងវិញទៅ នោះវាចប់រឿងហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lapid ​បាននិយាយនៅ​ក្នុង​ការ​ឆ្លើយ​តបទៅ​នឹង​សំណួរ​របស់អ្នកសារព័ត៌មាន Times of Israel ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង Tel Aviv ថា “ខ្ញុំបានគិតរួចហើយ រឿងដែលល្អបំផុតសម្រាប់បញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃមួយនេះ គឺអាជ្ញាធរប៉ាឡេស្ទីនត្រឡប់ទៅតំបន់ហ្គាហ្សាវិញ បន្ទាប់ពីពួកគេបានកម្ចាត់ក្រុមហាម៉ាស់រួចរាល់” ។

មេបក្សប្រឆាំងរូបនេះបន្ថែមថា “វាពិតជាមិនសមហេតុផលនោះទេចំពោះការលើកឡើងបែបនេះ ប៉ុន្តែប្រសិនបើអ្នកសួរខ្ញុំថាតើច្រកចេញគួរតែជាអ្វី ចម្លើយនោះគឺសហគមន៍អន្តរជាតិគួរតែជួយអាជ្ញាធរប៉ាឡេស្ទីនឲ្យគ្រប់គ្រងតំបន់របស់ពួកគេវិញទៅ” ។

លោក Lapid បានសង្កត់ធ្ងន់​ថា “​នេះ​ជា​វិធី​ដែលធ្លាប់មាន​ពីមុន​មក​ បន្ទាប់ពីក្រុមហាម៉ាស់បានបណ្តេញអាជ្ញាធរប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាក្នុងឆ្នាំ ២០០៧ នៅក្នុងរដ្ឋប្រហារដ៏ហិង្សាមួយ ។ រហូតមកដល់ពេលនេះ អាជ្ញាធរប៉ាឡេស្ទីននៅតែមានមនុស្សប្រហែល ២០,០០០ នាក់ធ្វើការនៅតំបន់ហ្គាហ្សា ខណៈអង្គការស៊ីវិលជាច្រើនក៏មានទីតាំងនៅទីនោះផងដែរ“ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១៤ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជិត ៤,០០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្ស​ប្រមាណ ១២,០០០ នាក់បាន​រង​របួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Times of Israel

ចុចអាន ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅស្ងៀមរឿង អ៊ីស្រាអែល វាយប្រហារសម្លាប់ជនស៊ីវិលនៅហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ២៣ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម