ជីវិតកម្សាន្ដ
មាស សុខសោភា កំពុងត្រៀមខ្លួនចូលផលិតកម្មថ្មីយ៉ាងមានទំនុកចិត្ត
ទីបំផុតតារាចម្រៀងស្រីសំនៀងផ្អែម មាស សុខសោភា បានបញ្ជាក់ច្បាស់ពីទ្រនំថ្មីដែលនាងត្រៀមផ្ញើវាសនាលើថ្នាលនៃវិស័យសិល្បៈបន្ទាប់ពីសម្រេចចិត្តចាកចេញពីផលិតកម្មថោនអស់មួយរយៈកន្លងទៅនោះ។
ផលិតកម្មថ្មីដែលត្រូវបានតារាចម្រៀង មាស សុខសោភា ត្រៀមខ្លួនចូលបំបែកទីផ្សារចម្រៀងនោះគឺមានឈ្មោះថា រាម ។ ទន្ទឹមគ្នាដែលបញ្ជាក់ច្បាស់ៗពីទ្រនំថ្មីនេះដែរ មាស សុខសោភា ក៏បានបង្ហាញក្តីសង្ឃឹមហើយស្នើឲ្យទស្សនិកជនបន្តការគាំទ្រនាងផងដែរ។

មាស សុខសោភា បានថ្លែងប្រាប់ពីការរំពឹងនៅក្នុងផលិតកម្មថ្មីថា នាងខ្ញុំសង្ឃឹម និងសូមបកស្រាយនូវចម្ងល់របស់អ្នកគាំទ្រជាថ្មីម្តងទៀតថា ពេលនេះនាងខ្ញុំបានសម្រេចចូលផលិតកម្ម រាម ជាផ្លូវការហើយ ខណៈព្រឹត្តិការណ៍ស្វាគមន៍វត្តមានរបស់នាងខ្ញុំនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះជាមួយនឹងការបង្ហាញបទចម្រៀងថ្មីរបស់នាងខ្ញុំដូចគ្នា។
ខ្ញុំសង្ឃឹមថា បងប្អូនអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នាជឿជាក់គោរពស្រលាញ់និងគាំទ្រនូវការសម្រេចចិត្តរបស់នាងខ្ញុំចូលក្នុងផលិតកម្ម រាម។ សូមបងប្អូនបន្តការគាំទ្រនាងខ្ញុំនិងផលិតកម្មរាមនេះបន្តទៀតផងចា៎ ។

តាមរយៈការប្រកាសរបស់មាស សុខសោភា ខាងលើនេះបានធ្វើឲ្យទស្សនិកជនកំពុងទន្ទឹងរង់ចាំមើលថាតើវត្តមាននៅក្នុងផលិតកម្មថ្មីនេះ មាស សុខសោភា អាចបំបែកបានទីផ្សារគាំទ្រនិងប្រជាប្រិយភាពខ្លាំងដូចគ្រានៅផលិតកម្មចាស់ឬយ៉ាងណា?៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត