ព័ត៌មានអន្ដរជាតិ
ជាលើកដំបូង រថយន្តជំនួយមនុស្សធម៌ ត្រូវបានបញ្ជូនពីព្រំដែនអេស៊ីបទៅហ្គាហ្សា
អ្នកឆ្លើយឆ្លងព័ត៌មាន AFP ឱ្យដឹងថា ឡានដឹកទំនិញដំបូង ក្នុងចំណោមរថយន្ត ២០គ្រឿងដែលដឹកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានចូលទៅដល់តំបន់ហ្គាហ្សាស្ទ្រីបហើយនៅថ្ងៃនេះ។
បន្ទាប់ពីអង្គការសហប្រជាជាតិបានឱ្យស្នើដល់ប្រទេសអេស៊ីបឱ្យអនុញ្ញាតដឹកជំនួយមនុស្សធម៌តាមច្រកព្រំដែន Rafah ទៅកាន់តំបន់ហ្គាហ្សា នៅថ្ងៃសៅរ៍ ទី២១ ខែតុលា នេះ រថយន្តមនុស្សធម៌ទី១ បានចូលទៅដល់តំបន់ដែលហែកហួរដោយសង្រ្គាមមួយនេះដោយជោគជ័យ។
ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយថា លោកមានទំនុកចិត្តថា ការដឹកជញ្ជូននេះនឹងក្លាយជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពក្នុងការផ្គត់ផ្គង់តម្រូវការសំខាន់ៗដល់ប្រជាជននៅតំបន់ហ្គាហ្សា ហើយលោករំពឹងថាក្បួនរថយន្តទីមួយនេះ នឹងមិនជារថយន្តចុងក្រោយដែលទៅដល់តំបន់រងគ្រោះឡើយ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិឱ្យដឹងថា រថយន្តទីមួយនេះបានដឹកអាហារ និងការផ្គត់ផ្គង់ថ្នាំពេទ្យពីទីភ្នាក់ងារ UN ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាជនស្លូតត្រង់នៅតំបន់ហ្គាហ្សា ដែលកំពុងឡោមព័ទ្ធដោយសង្រ្គាម។
សូមបញ្ជាក់ថា ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់នៅថ្ងៃទី៧ ខែតុលា ពេលនេះប្រជាជនប៉ាឡេស្ទីនជាង ៤,១០០នាក់ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ហ្គាហ្សា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ អ៊ីស្រាអែល បន្តការវាយឆ្មក់តាមអាកាសសម្លាប់មនុស្ស ៤៦ នាក់ទៀតនៅ ហ្គាហ្សា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា