ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ពាន់នាក់នៅអូស្រ្តាលីចូលរួមដង្ហែក្បួនគាំទ្រប៉ាឡេស្ទីន ប្រឆាំងអ៊ីស្រាអែល
មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងការហែក្បួនដ៏ធំបំផុតគាំទ្រប៉ាឡេស្ទីននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នាថ្ងៃសៅរ៍ ទី២១ ខែតុលា ដើម្បីប្រឆាំងជនជាតិជ្វីហ្វ និងទង្វើរបស់អ៊ីស្រាអែលទៅលើជនស៊ីវិលនៅតំបន់ហ្គាហ្សា។

ក្រុមបាតុករនៅទូទាំងពិភពលោក កាលពីថ្ងៃសុក្របានទាមទារឱ្យបញ្ចប់ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ដែលបានសម្លាប់មនុស្សជាង ៤,១០០នាក់ និងរាប់សិបនាក់ទៀតបានរងរបួស។
ប៉ុន្តែក្នុងថ្ងៃជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញានឹងប្រយុទ្ធរហូតដល់ទទួលបានជ័យជម្នះ នៅតំបន់ហ្គាហ្សា ដោយលោកមិនបានបង្ហាញសញ្ញាថា នឹងការផ្អាកក្នុងការទម្លាក់គ្រាប់បែករបស់យោធាឡើយ។

ដោយឡែកអ្នករៀបចំក្បួន Palestine Action Group និយាយថា នៅទីក្រុងស៊ីដនី ជាទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលី មនុស្សប្រហែល ១៥,០០០នាក់បានចូលរួមការហែក្បួននៅថ្ងៃសៅរ៍ ដោយក្រុមបាតុករបានលើកទង់ជាតិប៉ាឡេស្ទីនគ្រវីឡើង និងស្រែកឱ្យបញ្ឈប់ការសម្លាប់ជនជាតិប៉ាឡេស្ទីន។
នៅក្នុងក្បួនដង្ហែនេះ គ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនោះទេ ហើយការហែក្បួននេះគឺធ្វើឡើងដោយសន្តិភាព និងគ្មានហិង្សា។ នេះបើតាមការរាយការណ៍ពីប៉ូលិសក្រុង។
យ៉ាងណាមិញ លោក Alex Ryvchin សហនាយកប្រតិបត្តិនៃក្រុមប្រឹក្សាប្រតិបត្តិនៃសហគមន៍ជ្វីហ្វរបស់អូស្ត្រាលីបាននិយាយថា ការប្រមូលផ្តុំគ្នានៅក្រុងស៊ីដនី បាននិងកំពុងញុះញង់ឱ្យមានការស្អប់កាន់តែច្រើននៅក្នុងប្រទេសអូស្ត្រាលី និងនាំឱ្យមានការបែកបាក់សាមគ្គី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ អ៊ីស្រាអែល បន្តការវាយឆ្មក់តាមអាកាសសម្លាប់មនុស្ស ៤៦ នាក់ទៀតនៅ ហ្គាហ្សា
ចុចអាន៖ ជាលើកដំបូង រថយន្តជំនួយមនុស្សធម៌ ត្រូវបានបញ្ជូនពីព្រំដែនអេស៊ីបទៅហ្គាហ្សា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ