Connect with us

ព័ត៌មានជាតិ

JICA ផ្សព្វផ្សាយពីវិស័យមីននៅកម្ពុជា ដល់និស្សិតខេត្តបាត់ដំបង

បានផុស

នៅ

ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិហៅកាត់ថា JICA បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរយៈពេល២ថ្ងៃ នៅខេត្តបាត់ដំបង ដោយបានសហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការរបស់ចៃកា និងដំណើរទស្សនកិច្ចសិក្សា ក្នុងវិស័យមីនរបស់ប្រទេសកម្ពុជា” កាលពីថ្ងៃទី១៩ ខែតុលាកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះ មានការចូលរួមពីនិស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ ឆ្នាំទី២  ទី៣ និងទី៤ មានដូចជា ផ្នែកអក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស អក្សរសាស្ត្រចិន ព័ត៌មានវិទ្យា  និតិសាស្ត្រ  កែច្នៃអាហារ វិទ្យាសាស្ត្រសត្វ គណនេយ្យ ធនាគារ និងចិត្តវិទ្យា។  គោលបំណងក្នុងការរៀបចំ គឺដើម្បីផ្តល់នូវចំណេះដឹងមូលដ្ឋានដល់និស្សិត អំពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ក្នុងកិច្ចការរួមចំណែកដល់ការអភិវឌ្ឍវិស័យមីនរបស់ប្រទេសកម្ពុជា។

សិស្សនិស្សិត បានបង្ហាញពីក្តីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសិក្ខាសាលានេះ និងថ្លែងអំណរគុណដល់ប្រទេសជប៉ុន និង JICA ដែលរៀបចំសិក្ខាសាលា និងដំណើរទស្សនកិច្ចសិក្សាដែលជួយបង្កើនការយល់​ដឹងរបស់ពួកគេលើសកម្មភាព​បោសសម្អាតមីន និងការអភិវឌ្ឍប្រទេសកម្ពុជាដោយមានការចូលរួមពីបុគ្គលិក JICA  ក្រុមការងារជំនាញស៊ីម៉ាក់ ក្នុងដំណើរការនៃការដោះមីន។

ជាមួយគ្នានេះ ទស្សនកិច្ចសិក្សាបានជ្រើសរើសនិស្សិតចំនួន២៥រូប ធ្វើដំណើរទៅភូមិចម្លងរមាំងលើ ឃុំអូរសមរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណ៧៥គីឡូពីទីរួមខេត្ត ដោយសារការឆ្លង​កាត់សង្រ្គាម​កំឡុងឆ្នាំ១៩៧០ ជាហេតុធ្វើអោយភូមិនេះមាននៅសេសសល់គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​នៅរាយប៉ាយស្ទើរតែពាសពេញភូមិ។ ក្រោមការដឹកនាំទស្សនកិច្ចសិក្សាដោយក្រុមការងារជំនាញរបស់ស៊ីម៉ាក់  និងការបង្ហាញបានអោយដឹងមាន ១៤៥ចំការមីន នៅក្នុងភូមិ ក្រោយការបោសសម្អាតមីនក្នុងឆ្នាំ២០០០ ដល់ឆ្នាំ២០២២ ការបោសសម្អាតមីនបានចំនួន ១២៥ចំការមីន ហើយនៅមានចំការមីននៅសល់ចំនួន២០ទៀតដែលមានផ្ទៃដីសរុបចំនួន ១៦៥ ហិតា កំពុងអនុវត្តផែនការបន្តបោសសម្អាតឆ្នាំ២០២៣នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម