ព័ត៌មានអន្ដរជាតិ
ទារកកើតមិនគ្រប់ខែជាង១០០នាក់ ប្រឈមស្លាប់ ដោយសារមន្ទីរពេទ្យហ្គាហ្សា ជិតអស់ប្រេងឥន្ទនៈ
ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលកំពុងថមថយយ៉ាងខ្លាំងនៅក្នុងមន្ទីរពេទ្យហ្គាហ្សា កំពុងធ្វើឲ្យជីវិតទារកកើតមិនគ្រប់ខែចំនួន១៣០នាក់ ស្ថិតក្នុងគ្រោះថ្នាក់។ នេះបើយោងតាមអង្គការជំនួយវេជ្ជសាស្រ្តសម្រាប់ប៉ាឡេស្ទីន (MAP)។

លោកស្រី Melanie Ward នាយកប្រតិបត្តិនៃ MAP បាននិយាយក្នុងបណ្តាញសង្គម X ថា “ពិភពលោក មិនអាចឈរមើលទារកទាំងនេះ ត្រូវសម្លាប់ដោយសារតែការឡោមព័ទ្ធតំបន់ហ្គាហ្សានោះទេ”។
ការព្រមាននេះធ្វើឡើង បន្ទាប់ពីមនុស្សយ៉ាងតិច៤៦នាក់ ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់តាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីនៅតំបន់មជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១៥ហើយ បន្ទាប់ពីក្រុមហាម៉ាស់ បើកការវាយប្រហារលើទឹកដីអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់និយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជិត ៤០០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សប្រមាណ ១២០០០ នាក់បានរងរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច