Connect with us

ព័ត៌មានជាតិ

ខែ​តុលា​ សមត្ថកិច្ច​ជំនាញ​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ជាង ៤​ម៉ឺន​គ្រឿង

បានផុស

នៅ

ក្នុង​ខែ​តុលា​នេះ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់ ជាង​៤ម៉ឺនគ្រឿង ដោយ​យោង​តាមការ​ប្រជុំបូក​សរុប​ការងារ ​កាល​ពី​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ២០២០នេះ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​ បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​លើ​សេចក្តីជូនដំណឹង​លេខ ០៤៩ សជណ សក​.​គ​ត​លទ ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ ស្តីអំពី ការពង្រឹង​វិធានការ​យ៉ាង​តឹងរឹង​បន្ថែម​ ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ តទៅ​ ក្នុង​ក្ដីប្រជុំបូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ខែតុលា ឆ្នាំ​២០២០​។

លោក​រដ្ឋលេខាធិការ បាន​ណែនាំ​ដល់​មន្ត្រី​តាម​ស្ថានីយ​ឲ្យ​ពង្រឹង​ការអនុវត្ត​ការងារ​ឲ្យ​បាន​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ការងារ និង​សហការ​ល្អជា​មួយ​ដៃគូ​ពាក់ព័ន្ធ។​

យោង​តាម​របាយការណ៍​នៃ​ការអនុវត្ត​ការងារ​ក្នុង​ខែតុលា ឆ្នាំ​២០២០ មាន​រថយន្ត​ត្រួតពិនិត្យ​សរុប​ចំនួន ១៣៩ ៥៧៦ គ្រឿង មាន​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៤០ ២១១ គ្រឿង ស្មើនឹង ២៨.៨១% ដែល​ក្នុង​នោះ​៖

– រថយន្ត​ផ្ទុក​លើស​ទម្ងន់​ក្រោម ៥% ចំនួន ៤០ ០១២​គ្រឿង ប្រហែល ២៨.៦៧%

– រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ៥% – ១០% ចំនួន ៧​គ្រឿង ប្រហែល ០.០១%

– រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ១០% – ២០% ចំនួន ១០៥​គ្រឿង ប្រហែល ០.០៨%

– រថយន្ត​ផ្ទុក​លើស​ទម្ងន់​លើសពី ២០% ចំនួន ៨៧​គ្រឿង ប្រហែល ០.០៦%

​ការ​ពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​សរុប​មាន​ចំនួន ១៩៩​គ្រឿង ដែល​មាន​ទឹកប្រាក់​ពិន័យ​ចំនួន ៤៨៦ ៨៤៩ ៥០០​រៀល​។ ចំនួន​រថយន្ត​ដែល​ចាប់​បាន​មានការ​ថយ​ចុះ​ចំនួន ៣៦​គ្រឿង បើ​ប្រៀបធៀប​ទៅនឹង​តួលេខ​ខែកញ្ញា ឆ្នាំ​២០២០ ដែលមាន​ចំនួន ២៣៥​គ្រឿង​។​

ជា​មួយគ្នានេះ ក្រសួង​សាធារណការ និង ដឹកជញ្ជូន សូម​អំពាវនាវ​បងប្អូន​ម្ចាស់​អាជីវកម្ម ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ធន់​ធ្ងន់​ត្រូវ​អនុវត្ត និង​ពង្រឹង​ការអនុវត្ត​ដឹកជញ្ជូន​ឲ្យ​បាន​ត្រឹមត្រូវ តាម​បទប្បញ្ញត្តិ​ដូច​ចែង​ក្នុង​មាត្រា​៦០ នៃ​ច្បាប់​ផ្លូវថ្នល់ និង​ក្នុង​ករណី​យានយន្ត​ដឹក​លើស​កម្រិត​កំណត់ ២០% ត្រូវ​ធ្វើ​ការ​ដក​ប័ណ្ណ​បើកបរ និង​ព្យួរ​ទុក​ចំនួន ២​ឆ្នាំ ឃាត់​យានយន្ត​ទុក​ចំនួន ១​ឆ្នាំ និង​បញ្ឈប់​អាជីវកម្ម​មួយ​ឆ្នាំ​ប្រសិនបើ​នៅតែ​បន្ត​បទល្មើស​៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​អាជ្ញាធរ​ ​ដាក់​កម្លាំង​លាង​សំអាត​ទាំង​កណ្តាល​យប់​ បន្ទាប់ពី​មាន​ប្រេងរំអិល​កំពប់​លើ​ស្ពាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

តុលាការខេត្តកណ្តាល ផ្តន្ទាទោសស្រ្តីជនជាតិហ្វីលីពីន១៣នាក់ និងស្រ្តីខ្មែរម្នាក់ពាក់ព័ន្ធការពពោះជំនួស

ជីវិតកម្សាន្ដ៩ នាទីutes មុន

មហាជនចោទថា Dispatch ជាខ្សែរបស់​ HYBE ខណៈតារាក្រោមទ្រនំនេះ មិនដែលលេចធ្លាយចចាមអារ៉ាមសោះ

ព័ត៌មានជាតិ២៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ស្នើគ្រប់ភាគី ចែករំលែកឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាកាន់តែប្រសើរ

សន្តិសុខសង្គម២៨ នាទីutes មុន

រដ្ឋបាលរាជធានី កែសម្រួលតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

មនុស្សរាប់សិបនាក់រត់ជាន់គ្នាស្លាប់​ក្នុង​​ចលាចល​នៃ​​​ប្រកួតបាល់ទាត់​នៅ​ហ្គីណេ

Sokha Hotels

ព័ត៌មានពេញនិយម