Connect with us

សេដ្ឋកិច្ច

អ្នកជំនាញ ៖ វិស័យអចលនទ្រព្យ វៀតណាម នឹងមានកំណើននៅឆមាសទី ២ ឆ្នាំក្រោយ

បានផុស

នៅ

វិស័យអចលនទ្រព្យវៀតណាម​ត្រូវបានអ្នកវិភាគ​ព្យាករណ៍ថា នឹងនៅជួបប្រទះបញ្ហាប្រឈម​រយៈពេល ៣ ត្រីមាសទៀត មុនមានភាពល្អប្រសើរឡើងវិញនៅឆមាសទី ២ នៃឆ្នាំ ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសមាគមអ្នកអចលនទ្រព្យវៀតណាមបញ្ជាក់ថា នៅក្នុងត្រីមាសទី ៣ ប្រតិបត្តិការអចលនទ្រព្យវៀតណាមនៅទូទាំងប្រទេស​មានចំនួន​ ៦ ពាន់ ដោយបានកើនឡើង ១.៥ ដងច្រើនជាងត្រីមាសទី ២ ។ ក្នុងនោះគ្រាន់តែនៅត្រីមាសទី ៣ អាផាតមិន ផ្ទះ និងដីចំនួន ៤,៨០០ ត្រូវបានដំណើរការនៅក្នុងទីផ្សារនៅភាគខាងត្បូង ហើយមាន ៧០ ភាគរយត្រូវបានលក់ចេញ ។

ទោះបីជាមានកំណើនក៏ពិតមែន ប៉ុន្តែអ្នកជំនាញនៅក្នុងទីផ្សារអចលនទ្រព្យយល់ឃើញថា នៅមិនទាន់មានភាពល្អប្រសើរនៅឡើយនោះទេ ដោយត្រូវរងចាំ​រហូតដល់ខែកក្កដានៃឆមាសទី ២ ឆ្នាំក្រោយ ទើបអចលនទ្រព្យមានកំណើនល្អប្រសើរឡើងវិញ ។

បន្ថែមពីនេះ ជាមួយនឹងការជំរុញកំណើន ត្រូវតែមានការគាំទ្រពីសំណាក់រដ្ឋាភិបាល​ ខណៈបច្ចុប្បន្ន រដ្ឋាភិបាលបានបញ្ចុះ​អត្រាកម្ចីប្រាក់ដើម្បីងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ។

ទន្ទឹមនឹងនេះ ការងើបឡើងវិញនៃ​ឆមាសទី ២ ឆ្នាំក្រោយ ​សម្រាប់តែ​អចលនទ្រព្យដែលមានតម្លៃសមរម្យ និងមធ្យមប៉ុណ្ណោះ ខណៈអ្នកជំនាញ​យល់ថា ផលិតផលលំដាប់ខ្ពស់ដូចជាវីឡា និងផ្ទះលក់ទំនិញ នឹងងើបឡើងវិញយឺតនៅដើមឆ្នាំ ២០២៥ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ខេត្ត៤​នៅ​ភាគខាងត្បូង​ថៃ​ប្រឈម​ទឹក​ជំនន់​រហ័ស​ដ៏ខ្លាំង​

ព័ត៌មានជាតិ៧ ម៉ោង មុន

ជណ្ដើរឡើងចុះរួតបាកានប្រាសាទអង្គរវត្ត បានដាក់ឱ្យដំណើរការដើម្បីងាយស្រួលដល់ទេសចរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​២រូប​ប្រឈម​ច្បាប់​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ក្រោយ​ ICC ​ចេញ​ដី​កា​ស្វែងរកចាប់​ខ្លួ​ន​ មីនអ៊ុងលាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី៖ ការ​ដែល​លោក ត្រាំ កាត់​ជំនួយ ប្រៀប​ដូច​ជា «ទោស​ស្លាប់» សម្រាប់​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម