សេដ្ឋកិច្ច
ចិន នឹងជំរុញសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញដើម្បីទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ
ទេសាភិបាលធនាគារកណ្តាលចិនលោក Pan Gongsheng បាននិយាយថា ចិននឹងជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដោយផ្តោតសំខាន់លើការពង្រីកតម្រូវការក្នុងស្រុក ខណៈក៏កំពុងការពារហានិភ័យនៃហិរញ្ញវត្ថុផងដែរ ។
លោក Pan បានលើកឡើងថា ធនាគារកណ្តាលនឹងធ្វើឲ្យគោលនយោបាយរបស់ខ្លួនកាន់តែច្បាស់លាស់ និងខ្លាំងក្លាជាងមុន ខណៈពេលដែលណែនាំស្ថាប័នហិរញ្ញវត្ថុឲ្យកាត់បន្ថយអត្រាការប្រាក់កម្ចី និងកាត់បន្ថយការចំណាយហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន និងបុគ្គលិកផងដែរ ។
តាមរយៈរបាយការណ៍នេះ គឺជាលើកដំបូងហើយដែលទេសាភិបាលធនាគារកណ្ដាលចិន មានមតិយោបល់លើគោលនយោបាយក្នុងប្រទេស បន្ទាប់ពីការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចនៅត្រីមាសទី ៣ ។
សម្រាប់កិច្ចខិតខំប្រឹងប្រែងនេះដែរ នឹងត្រូវបានធ្វើឡើងដើម្បីឲ្យទីផ្សារមូលធនសកម្ម និងជំរុញទំនុកចិត្តវិនិយោគិន ។ មិនតែប៉ុណ្ណោះ ធនាគារក៏នឹងអនុវត្តការកែសម្រួលគោលនយោបាយម៉ាក្រូ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃស្ថានភាពសេដ្ឋកិច្ច ពង្រឹងការត្រួតពិនិត្យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក បង្កើនទំនុកចិត្ត និងការការពារហានិភ័យ ក៏ដូចជាលើកកម្ពស់ការងើបឡើងវិញប្រកបដោយនិរន្តរភាពនៅក្នុងសេដ្ឋកិច្ចផងដែរ ។
លើសពីនេះ គោលនយោបាយនឹងរក្សាស្ថិរភាពក៏ដូចជាជំរុញនូវគ្រោងការណ៍អន្តរជាតិនីយកម្មប្រាក់យ័ន គ្រប់គ្រងហានិភ័យសម្រាប់ការវិនិយោគនៅក្រៅប្រទេស ការពារហានិភ័យនៃការប្រែប្រួលខុសប្រក្រតីនៃលំហូរមូលនិធិឆ្លងព្រំដែន និងរក្សាស្ថិរភាពក្នុងទីផ្សារប្តូរប្រាក់បរទេស រួមជាមួយការការពារទ្រព្យសម្បត្តិរូបិយប័ណ្ណបរទេសផងដែរ ។
ដោយឡែកពាក់ព័ន្ធជាមួយបំណុលវិញ នឹងណែនាំស្ថាប័នហិរញ្ញវត្ថុដើម្បីជួយដោះស្រាយហានិភ័យបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ រួមទាំងហានិភ័យបំណុលផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលក្នុងតំបន់ផងដែរ ។ ជាមួយគ្នានេះ នឹងដោះស្រាយហានិភ័យមូលបត្របំណុលរបស់សហគ្រាសអចលនទ្រព្យធំៗ ការពារការឆ្លងហានិភ័យនៅក្នុងទីផ្សារភាគហ៊ុន សញ្ញាប័ណ្ណ និងទីផ្សារប្តូរប្រាក់បរទេស ក៏ដូចជាធានាឲ្យមានប្រតិបត្តិការស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ