Connect with us

ព័ត៌មានជាតិ

ភោជនីយដ្ឋានបាយ័ន បើកសម្ពោធជាផ្លូវការ សាខាទី ៧ លើផ្លូវ ៦ អា (សាខាបាយ័នជ្រោយចង្វារ)

បានផុស

នៅ

ភោជនីយដ្ឋាន​បាយ័ន​សាខា​ជ្រោយចង្វារ ដែលជា​ភោជនីយដ្ឋាន​លំដាប់​លេខ​១ លើ​ការផ្គត់ផ្គង់​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ រៀបចំ​សម្ពោធ​ជា​ផ្លូវការ ដើម្បី​បើក​បម្រើ​សេវាកម្ម​ជូន​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​នូវ​អាហារ​ពេលព្រឹក និង​អាហារ​ថ្ងៃត្រង់​ដ៏​ឆ្ងាញ់​ពិសា ព្រមទាំង​ផ្តល់នូវ​សេវាកម្ម​រៀបចំ​កម្មវិធី​ជប់លៀង​ផ្សេងៗ ហើយ​បាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២២ តុលា ឆ្នាំ​២០២៣ នេះ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភោជនីយដ្ឋាន​បាយ័ន​ជ្រោយចង្វារ ត្រូវបាន​វិនិយោគ​ទិញ​ហ្វ្រេ​ន​ឆាយ ដោយ​លោកស្រី ម៉េង សុ​ភក្តិ​នារី​។​

​ថ្លែង​ក្នុងឱកាស​បើកសម្ពោធ​ជា​ផ្លូវការ​ភោជនីយដ្ឋាន​បាយ័ន​សាខា​ជ្រោយចង្វារ លោកស្រី ថេ ដា​ឡែ​ន ស្ថាបនិក​ភោជនីយដ្ឋាន​បាយ័ន​ហ្វ្រេ​ន​ឆាយ មានប្រសាសន៍ថា ភោជនីយដ្ឋាន​បាយ័ន បាន​នឹង​កំពុង បោះជំហាន​ទៅមុខ​ប្រកបទៅដោយ​ថាមពល​ជាមួយនឹង​ប្រតិបត្តិការ​យ៉ាង​ពេញលេញ​គ្រប់​សាខា ខណៈ​សាខា​ទី​៧​នេះ ត្រូវបាន​វិនិយោគ ផ្ទា​ល់ពី លោកស្រី​ម៉េង សុ​ភក្តិ​នារី ហើយ​គាត់ ក៏​នឹង​ការត្រៀម បើក​សាខា​ថ្មី​ចំនួន​៤​សាខា​បន្ថែមទៀត​ក្នុង​កញ្ចប់​វិនិយោគ​ដោយផ្ទាល់​ផងដែរ​។​

​លោក សូវ សុ​ភ័​ក្រ​រិ​ទ្ធ តំណាង​ម្ចាស់​សាខា​ថ្មី​នេះ បាន​ថ្លែងបន្តថា លោកស្រី​ម៉េង សុ​ភក្តិ​នារី ក៏​ជា​ម្ចាស់​សាខា​បាយ័ន​ហ្វ្រេ​ន​ឆាយ​ចំនួន​២​សាខា​ផ្សេងទៀត រួមមាន​សាខាកាល់​ម៉ែត្រ និង​សាខា​បាយ័ន​ផ្លូវ​២០០៤​ផងដែរ​។​

​សូម​ជម្រាបជូន​ថា ភោជនីយដ្ឋាន​បាយ័ន​បាន​បើក​ដំណើរការ​រយៈពេល​១៤ ឆ្នាំ​មកហើយ​ក្នុងការ​បម្រើសេវា​កម្ម​ជូ​ន​អតិថិជន នូវ​អាហារ​ពេលព្រឹក​និង​អាហារ​ថ្ងៃត្រង់​ដ៏​ឆ្ងាញ់​ពិសារ មាន​ផ្តល់​សេវាកម្ម​រៀបចំ​កម្មវិធី​ជប់លៀង​ផ្សេងៗ​ទាំង​ក្នុង​ភោជនីយដ្ឋាន និង​ការរៀបចំ​កម្មវិធី​ជប់លៀង​ទៅដល់​គ្រប់​ទីតាំង​កម្មវិធី​របស់​អតិថិជន ហើយ​ជាពិសេស​ភោជនីយដ្ឋាន​ក៏មាន​សេវាកម្ម​រៀប​បន្ទប់​សម្រាប់​កម្មវិធី​ប្រជុំ កម្មវិធី​សិក្ខាសាលា ឬ​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ទៅតាម​តម្រូវការ​គ្រប់​ប្រភេទ​។​

​មកដល់​បច្ចុប្បន្ននេះ ភោជនីយដ្ឋាន​បាយ័ន​មាន​ចំនួន​៧​សាខា រួមមាន សាខា​ទី​១ គឺ​សាខា​បាយ័ន​បឹង​ស្នោ បាន​បើកសម្ពោធ នៅក្នុង​ឆ្នាំ​២០០៩ ,​សាខា​ទី​២ គឺ​សាខា​បាយ័ន ៥៩៨ ទល់មុខ​ស្នងការ​ក្រុង បាន​បើកសម្ពោធ​នៅក្នុង​ឆ្នាំ​២០១៩, សាខា​ទី​៣ គឺ​សាខា​បាយ័ន​ព្រៃ​ស បាន​បើកសម្ពោធ​នៅក្នុង​ឆ្នាំ​២០២១ ,​សាខា​ទី​៤ គឺ​សាខា​បាយ័ន​សែន សុខ បាន​បើកសម្ពោធ នៅក្នុង ឆ្នាំ​២០២២ និង​សាខា​ទី​៥ គឺ​សាខា​បាយ័ន​កាល់ម៉ែត បើកសម្ពោធ​នៅក្នុង ឆ្នាំ​២០២២ សាខា​ថ្មី​ទី​៦ គឺ​បាយ័ន​សាខា​២០០៤ បាន​បើកសម្ពោធ នៅក្នុង ឆ្នាំ​២០២៣ និង​សាខា​ទី​៧ គឺ​បាយ័ន​ជ្រោយចង្វារ ដែល​បានរៀបចំ​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២២​ខែតុលា​ឆ្នាំ​២០២៣ នេះ ជាមួយនឹង​ចក្ខុវិស័យ​រួម នោះ​គឺ ជា​ភោជនីយដ្ឋាន​លំដាប់​លេខ​១ លើ​ការផ្គត់ផ្គង់​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​ជាមួយ​បទពិសោធន៍​ល្អៗ ភាពកក់ក្តៅ ភាព​ពេញចិត្ត ដែលជា​ជំរើស​ទី​១​ក្នុង​ចិត្ត​របស់​អតិថិជន​។​

​បច្ចុប្បន្ន ភោជនីយដ្ឋាន​បាយ័ន​បាន​បើក​លក់​ហ្វ្រេ​ន​ឆាយ​បន្ថែមទៀត ដើម្បី​ពង្រីក​សាខា​បន្ថែមទៀត​ក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​ដោយ​ដៃគូ​វិនិយោគ​ដែលមាន​បំណង​ទិញ​ហ្វ្រេ​ន​ឆាយ​នេះ ដាក់​តែ​ដើមទុន​វិនិយោគ និង​រងចាំ​ទទួល​ប្រាក់ចំណេញ​ប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន​បាយ័ន នឹង​រៀបចំ​ប្រព​ន្ធ័​ដំនើរការ​និង​គ្រប់គ្រង​លើ​ប្រតិបត្តិការ​ប្រចាំថ្ងៃ ដូចជា​គ្រប់គ្រង​បុគ្គលិក គ្រប់គ្រង​ហិរញ្ញវត្ថុ គ្រប់គ្រង​ទីផ្សារ ការលក់ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេងៗ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត​។

​ព័ត៌មាន​បន្ថែម​សម្រាប់​ដៃគូ​វិនិយោគ​ដែលមាន​បំណង​ទិញ​ហ្វ្រេ​ន​ឆាយ​ភោជនីយដ្ឋាន​បាយ័ន សូម​ទំនាក់ទំនង​មក​ទូរ​សព្ទ​លេខ​៖ ០៩៥ ៧៧៧៧ ៤៨/០៩៦ ៧៧៧៧ ៤៣០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ប.ស.ស ផ្សព្វផ្សាយលក្ខខណ្ឌ និងនីតិវិធី នៃការផ្ដល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដល់មន្ត្រី សំដៅធានាប្រសិទ្ធភាពការងារ

សន្តិសុខសង្គម១៥ នាទីutes មុន

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមក្មេងទំនើង ១៣ នាក់ បង្កហិង្សា ៥ ករណី

សេចក្ដីជូនដំណឹង២២ នាទីutes មុន

ឧកញ៉ា ហ៊ួត ជា បន្តចែករង្វាន់ម៉ូតូ ២ខែជាប់គ្នា ហើយថ្មីៗនេះអតិថិជនមួយរូបទៀត ទទួលរង្វាន់រង្វាន់ទី២ នូវម៉ូតូ ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ដ៏ថ្មីស្រឡាងមួយគ្រឿង

ជីវិតកម្សាន្ដ២៦ នាទីutes មុន

ខេម ចេញសារដាស់តឿនសាធារណជនថា “យើងអាចភ្លេចអេដស៍ ប៉ុន្តែអេដស៍មិនភ្លេចយើងទេ”

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ក្រុមហ៊ុនថាមពលយក្សអាមេរិក​ និងអង់គ្លេស ប្ដេជ្ញា​បោះទុនជាង ២០ ប៊ីលាន​ដុល្លារ​ នៅឥណ្ឌូណេស៊ី ​

Sokha Hotels

ព័ត៌មានពេញនិយម