Connect with us

ព័ត៌មានអន្ដរជាតិ

អតីតរដ្ឋមន្ត្រីការពារជាតិ អាមេរិក ថា ការវាយបករបស់ អ៊ីស្រាអែល លើក្រុមហាម៉ាស់ គឺជាសិទ្ធិការពារខ្លួន

បានផុស

នៅ

អតីតរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Leon Panetta បាននិយាយកាលពីពេលថ្មីៗនេះថា ការវាយបករបស់កងកម្លាំងអ៊ីស្រាអែលដើម្បីឆ្លើយតបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំមកលើប្រទេសរបស់ពួកគេពីសំណាក់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ គឺជាសិទ្ធិការពារខ្លួន ។

លោក Leon Panetta

លោក Panetta បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជប៉ុន NHK ថា “ពលរដ្ឋអ៊ីស្រាអែលចំនួន ១,៤០០ នាក់ត្រូវបានក្រុមហាម៉ាស់ប្រព្រឹត្តអំពើអមនុស្សធម៌មកលើពួកគេកាលពីអតីតកាល ដូច្នេះអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ដូចដែលអាមេរិកបានធ្វើសង្គ្រាមប្រឆាំងនឹងក្រុមអាល់កៃដា ក្រោយការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់មនុស្ស ៣,០០០ នាក់” ។

លោករដ្ឋមន្ត្រីដែលធ្លាប់បម្រើការជាលេខាធិការការពារជាតិ និងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) អំឡុងពេលរដ្ឋបាលរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលើកឡើងទៀតថា អ៊ីស្រាអែលនឹងបើកការវាយប្រហារតាមដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបនៅពេលឆាប់ៗនេះ ដើម្បីកម្ចាត់ក្រុមហាម៉ាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Panetta គិត​ថា ​ប្រជាជន​អ៊ីស្រាអែល​កំពុង​ព្យាយាម​កំណត់​នូវ​វិធីសាស្ត្រ​ណា​ដែល​ត្រូវ​អនុវត្ត ហើយចំពោះរូបលោកផ្ទាល់​វិធីសាស្ត្រ​ដែល​អាច​ធ្វើ​ទៅ​បាន ​គឺ​ការលុកលុយ​តំបន់​ហ្គាហ្សា ប៉ុន្តែ​វាក៏នឹង​នាំ​ឲ្យ​មាន​សង្គ្រាមរ៉ាំរ៉ៃផងដែរ ។ ទោះយ៉ាងណា សហរដ្ឋអាមេរិកមិនបានប្រកាន់ជំហរលើយុទ្ធសាស្ត្រយោធាប្រភេទណាដែលអ៊ីស្រាអែលគួរអនុវត្តដើម្បីការពារខ្លួននោះទេ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី ២ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្ស​ជាង ១៤,០០០ នាក់បាន​រង​របួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មេបក្សប្រឆាំង អ៊ីស្រាអែល ប្រាប់ពីជម្រើសដ៏ល្អបំផុតក្នុងការបញ្ចប់ជម្លោះ ជាមួយក្រុមហាម៉ាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៩ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម