ព័ត៌មានជាតិ
ព្រះរាជាណាចក្រកម្ពុជាបន្តធ្លាក់ភ្លៀង ៣ ថ្ងៃដោយសារឥទ្ធិពលព្យុះត្រូពិក
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃច័ន្ទនេះថា កម្ពុជានឹងបន្តធ្លាក់ភ្លៀងដោយសារឥទ្ធិពលព្យុះត្រូវពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea)។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ប្រព័ន្ធសម្ពាធទាប ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងថានឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប។ ខណៈនេះ ខ្យល់មូសុងភាគខាងត្បូង និងខាងកើត បក់នាំសំណើមក្នុងកម្រិតមធ្យមមកលើតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។
បាតុភូតនេះ នឹងធ្វើឱ្យព្រះរាជាណាចក្របន្តធ្លាក់ភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០% ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែតុលានៅតាមបណ្ដាខេត្តតំបន់ខ្ពង់រាបមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។
ចំណែកឯរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។
ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រថយន្តដឹកទំនិញ រត់សាកល្បងជោគជ័យពីទីក្រុងគុនមីនប្រទេសចិន មកដល់រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អភិបាលខេត្តជើងខ្លាំង៤រូប នៅរក្សាតំណែង ខណៈអភិបាល៤រូបទៀត របូតតំណែងនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះខ្សាច់សាហារ៉ាដ៏ធំ ហោះឆ្លងមហាសមុទ្រអាត្លង់ទិក ទៅវាយប្រហារអាមេរិក ចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ចោទកម្ពុជាបង្កើត CoolApp ដើម្បីយកការណ៍ ឯកឧត្ដម ឌី វិជ្ជា ចោទសួរទៅវិញថាតើ Appរបស់ប្រទេសមហាអំណាចបង្កើតដើម្បីអ្វី?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្រុក២ នៃខេត្តកំពង់ចាម ផ្ទុះករណីហ្វូងសត្វដង្កូវបំផ្លាញដំណាំស្រូវ និងដំឡូងមី សរុបជិត២រយហិកតា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋនៅខណ្ឌទួលគោក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បញ្ចេញបញ្ជីឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្របច្បាប់នៅកម្ពុជា បញ្ចៀសពលរដ្ឋកុំប្រើសេវាក្រៅផ្លូវការនាំហានិភ័យខ្ពស់