Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនផលិតកង់​រថយន្ត​ដ៏​ធំ​របស់​ចិន នឹង​​ចុះ​សិក្សាលទ្ធភាពបើករោងចក្រនៅកម្ពុជា

បានផុស

នៅ

ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) បាន​បង្ហាញពីគោល​​បំណង​ក្នុងការ​ជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីវិនិយោគ​សាងសង់​​រោងចក្រ​ផលិតសំបកកង់រថយន្តរបស់ខ្លួន។

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុត​៥០០ នៅលើពិភពលោក (Fortune 500) និងមានក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិនជាបុត្រសម្ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះលោក​ឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន និ​ង​បាន​ជំរុញឱ្យក្រុមហ៊ុន​ចូលមកវិនិយោគនៅកម្ពុជា។ ​

លោក ស៊ុន ចាន់ថុល បាន​បង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ ដែលកើនជាមធ្យម ៧% ជារៀងរាល់ឆ្នាំ។ លោកលើកឡើងពីការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស ដែលកម្ពុជា​បាន​ចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តសម្រាប់វិនិយោគិនរួមមាន អាកាសយានដ្ឋាន​ថ្មីខេត្តសៀមរាប អាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការ​សិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធនិងភាពរីកចម្រើនរបស់ប្រទេស​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនក្រុមហ៊ុនពីវិនិយោគិន​ដែលធ្លាប់ទទួលបានជោគជ័យ លើការដាក់បណ្ដាក់ទុនផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជាផង​ដែរ​។

បន្ទាប់បានស្តាប់ការពន្យល់ពី​លោក​ឧបនាយករដ្ឋមន្ត្រី នាយករងក្រុមហ៊ុន Guangzhou Industrial Investment Holdings Group បានសម្តែងនូវការស្ងប់ស្ងែងចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ពិសេសការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃសង្គមកម្ពុជា។ ដោយមើលឃើញនូវភាពរីកចម្រើនជារួមរបស់កម្ពុជា និងតបតាមការជម្រុញលើក​ទឹកចិត្តផង​នោះ ក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនឹងមកសិក្សាលម្អិតលើ​ការ​បណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជា។

តាមរយៈការបង្ហាញឆន្ទះយ៉ាងមុតមាំរបស់ក្រុមហ៊ុនក្នុងការសិក្សាលម្អិតរោងចក្រ​ផលិត​កង់​រថយន្ត​នៅ​ក្នុងប្រទេស​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍​យ៉ាងកក់ក្តៅដល់ក្រុមហ៊ុន ដែលមានបំណងជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីវិនិយោគ​សាងសង់​រោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួន។ លោក​ឧបនាយករដ្ឋមន្ត្រី អះអាង​ថា នឹងព្យាយាមផ្តល់ការសម្របសម្រួលលើការសិក្សារបស់ក្រុមហ៊ុនដើម្បីអាចឱ្យក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ​សាងសង់រោងចក្រ និងផលិតសំបកកង់ទី១របស់ខ្លួននៅកម្ពុជា​ឱ្យបានលឿនបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម