ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រី អ៊ីស្រាអែល ស្នើឲ្យលោក Netanyahu លាលែងពីតំណែង
អតីតឥស្សរជនដ៏លេចធ្លោ រួមទាំងអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Ehud Barak បានសម្តែងក្ដីព្រួយបារម្ភអំពីការដឹកនាំរបស់លោក Benjamin Netanyahu និងស្នើឲ្យលោកលាលែងពីតំណែងផងដែរ ចំពេលដែលប្រទេសកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស់ ។
ទន្ទឹមនោះ លោក Barak ក៏បានពណ៌នាការវាយលុករបស់ក្រុមហាម៉ាស់ថាជា “ការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតដែលអ៊ីស្រាអែលមិនធ្លាប់ទទួលរងឡើយ ចាប់តាំងពីការបង្កើតឡើងប្រទេសឡើង ។ លោកថែមទាំងបានសម្តែងការសង្ស័យចំពោះសមត្ថភាពរបស់លោក Netanyahu ផងដែរក្នុងការដឹកនាំប្រទេស បន្ទាប់ពីព្រឹត្តិការណ៍ដ៏មហន្តរាយបែបនេះ” ។
ការរិះគន់ទាំងនេះកើតឡើង បន្ទាប់ពីមានក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងប្រទេសអ៊ីស្រាអែលអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធានាការដោះលែងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់កំពុងចាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា ។ គ្រួសារខ្លះបានជំរុញឲ្យមានកិច្ចចរចា ខណៈដែលអ្នកផ្សេងទៀតគាំទ្រដល់ប្រតិបត្តិការយោធាជាបន្ទាន់ ដើម្បីកម្ចាត់ថ្នាក់ដឹកនាំក្រុមហាម៉ាស់ ទោះបីស្ថិតក្នុងហានិភ័យនៃសុវត្ថិភាពរបស់ចំណាប់ខ្មាំងក៏ដោយ ។
តំណែងរបស់លោក Netanyahu កំពុងស្ថិតនៅក្រោមកម្ដៅ សូម្បីតែមុនពេលការវាយប្រហាររបស់ក្រុមហាម៉ាស់ ជាពិសេសពាក់ព័ន្ធនឹងគោលបំណងកែប្រែប្រព័ន្ធតុលាការ និងបញ្ហាច្បាប់របស់អ៊ីស្រាអែល រួមទាំងការកាត់ក្តីពុករលួយក្រោមរដ្ឋាភិបាលរបស់លោកផងដែរ ស្របពេលការស្ទង់មតិបានបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនចង់ឲ្យលោក Netanyahu ទទួលខុសត្រូវចំពោះការបរាជ័យទាំងនេះ ។
បន្ទាប់ពីការវាយប្រហារយ៉ាងសន្ធាប់របស់ក្រុមហាម៉ាស់រួចហើយ ក្រុមបាតុករក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការយោធាអ៊ីស្រាអែល ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ពួកគេអំពីការដឹកនាំរបស់លោក Netanyahu ហើយវិបត្តិនេះបានជំរុញឲ្យមានការអំពាវនាវជាថ្មីសម្រាប់លោក Netanyahu ឲ្យចុះចេញពីតំណែង និងគួរតែរកមេដឹកនាំផ្សេងទៀតដឹកនាំប្រទេស ក្នុងគ្រាដ៏លំបាកមួយនេះ ។
ស្ថានភាពនេះក៏ស្របពេលជាមួយនឹងភាពចម្រូងចម្រាសជុំវិញលោកឧត្តមសេនីយទោចូលនិវត្តន៍ Gal Hirsch ដែលត្រូវបានតែងតាំងឲ្យសម្របសម្រួលការជួយសង្គ្រោះចំណាប់ខ្មាំងអ៊ីស្រាអែល បន្ទាប់ពីក្រុមហាម៉ាស់ចាប់ពង្រត់យកទៅ ។ ក្រុមមន្ត្រីការពារជាតិបានរិះគន់លោក Hirsch ចំពោះសកម្មភាព ក៏ដូចជាការខកខានក្នុងការអនុវត្តតួនាទីរបស់គាត់ប្រកបដោយប្រសិទ្ធភាព រួមទាំងកង្វះភាពជាអ្នកដឹកនាំនៅក្នុងជួររដ្ឋាភិបាលរបស់លោក Netanyahu ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan