ព័ត៌មានអន្ដរជាតិ
មនុស្សប្រហែល ៥០០ នាក់ រត់គេចពីភ្លើងឆេះសាលអាពាហ៍ពិពាហ៍នៅ វៀតណាម
មនុស្សប្រហែល ៥០០ នាក់បានរួចជីវិតពីភ្លើងឆេះសាលអាពាហ៍ពិពាហ៍មួយកន្លែងនៅក្នុងខេត្ត Ba Ria-Vung Tau ភាគខាងត្បូងប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា ។

បើតាមសាក្សីបានឲ្យដឹងថា អគ្គិភ័យមួយនេះឆាបឆេះឆាកក្នុងរោងការ ហើយរាលដាលពេញសាលត្រឹមរយៈពេល ៣០ វិនាទីប៉ុណ្ណោះ ។
នៅពេលនោះ មានមនុស្សប្រហែល ៥០០ នាក់កំពុងចូលរួមពិធីមង្គលការ រាប់ទាំងកូនក្រមុំ កូនកំលោះ សាច់ញាតិ និងភ្ញៀវផងដែរ ។ យ៉ាងណាមិញគ្រប់គ្នាបានចាកចេញតាមច្រកទ្វារទាំង ១០ ដោយសុវត្ថិភាពរួចទៅហើយ ទើបមានរថយន្តពន្លត់អគ្គិភ័យចំនួន ៤ គ្រឿងមកពន្លត់ភ្លើងរយៈពេល ៣០ នាទី ។

អ្នកស្រុកបានសន្និដ្ឋានថា ហេតុការណ៍ខាងលើបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅលើឆាក បណ្ដាលឲ្យខូចខាតនូវវាំងនន គ្រឿងសង្ហារឹម និងប្រព័ន្ធសំឡេងទាំងអស់តម្លៃ ៨១,៦៨៣ ដុល្លារ ។
សូមបញ្ជាក់ថា មានមនុស្សតែម្នាក់ប៉ុណ្ណោះបានរងរបួសស្រាល ដោយសារតែរលាកភ្លើង ខណៈឯការស៊ើបអង្កេតលើឧប្បត្តិហេតុក៏កំពុងដំណើរការបន្តផងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អគ្គិភ័យឆាបឆេះក្នុងពិធីមង្គលការនៅអ៊ីរ៉ាក់ ស្លាប់មនុស្ស១០០នាក់ របួស១៥០នាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ