Connect with us

នយោបាយ

គណបក្សប្រជាជន នឹងចុះកិច្ចព្រមព្រៀងចង សម្ព័ន្ធភាពជាមួយគណបក្សជាង២០ផ្សេងទៀត   

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជា នឹងចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន២៧ទៀត ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលិខិតអញ្ជើញចេញដោយខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញមេដឹកនាំនៃបណ្ដាគណបក្សនយោបាយដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងពិធីចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងគណបក្សនយោបាយនៅកម្ពុជា ដែលនឹងប្រព្រឹត្តទភនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។  

គួរជម្រាបថា ថ្មីៗនេះ មានគណបក្សនយោបាយជាច្រើន បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចបច្ចុប្បន្ន ។ គោលបំណងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺដោយហេតុគណបក្សនយោបាយទាំងអស់នេះ បានមើលឃើញថា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសរីកចម្រើនឥតឈប់ឈរ។ ម្យ៉ាងវិញទៀតនោះ ការស្នើចងសម្ព័ន្ធភាពនេះ គឺដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ព្រមទាំងរួមគ្នាការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលបានកើតឡើងតាមរយៈការបោះឆ្នោតក្នុងអាណត្តិនីមួយៗ។

ជាការឆ្លើយតប តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ  កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញការពេញចិត្តចំពោះការចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយដទៃ ហើយស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមដ៏ល្អនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាពលើមូលដ្ឋាននៃការគោរព​ឯករាជ្យភាព នៃគណបក្សរៀងៗខ្លួន ហើយគណបក្សប្រជាជនកម្ពុជា មិនព្យាយាម ដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ ជាដៃគូស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា មិនបានគិតថា គណបក្សរបស់ខ្លួនជាគណបក្សធំ ហើយគណបក្សនយោបាយដទៃ ដែលចូលរួមការបោះឆ្នោត ឬមិនបានចូលរួមការបោះឆ្នោត ជាគណបក្សតូចតាច ឬក៏ជាគណបក្សដែលមិនស័ក្ដិសមធ្វើជាដៃគូ នោះទេ។ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ផ្ដល់ការគោរពចំពោះគណបក្សនយោបាយទំាងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រី៖ វិស័យសុខាភិបាលនឹងទទួលបានជោគជ័យប្រសិនបើអ្នកដឹកនាំមានការលះបង់និងដើរតួជាបង្អែកឲ្យបុគ្គលិក

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រធាន​វិទ្យាស្ថាន​មួយ​របស់​ប្រទេសអូស្ត្រាលី សន្យាជួយបណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​ដល់​ប្រជាជនកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ​នៅ​ខណ្ឌមានជ័យ​សំណូមពរផ្ទាល់មាត់១៥បញ្ហា ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ជួយ​ដោះស្រាយរឿងលូ ផ្លូវថ្នល់ និង​ភ្លើង​បំភ្លឺ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ភ្នាក់ងារឆ្លើយ​តប​នឹង​ជម្លោះ​រឹបអូស​ផ្ទះ​វីឡា របស់តារាចម្រៀង ​Psy

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

Sokha Hotels

ព័ត៌មានពេញនិយម