កីឡា
ក្តីសុបិនរបស់អាស៊ានធ្វើម្ចាស់ផ្ទះ World Cup 2034 លែងមាន ក្រោយឥណ្ឌូណេស៊ីដកខ្លួន
ការដេញថ្លៃរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ ជើងឯកពិភពលោក (FIFA World Cup) ឆ្នាំ២០៣៤ កាន់តែមានសក្តានុពល បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី បានសម្រេចដកខ្លួន។
កាលពីសប្តាហ៍មុន ឥណ្ឌូណេស៊ី បានបង្ហាញថា ខ្លួនបានពិភាក្សាជាមួយអូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី ជុំវិញការដេញថ្លៃដ៏មានសក្តានុពលដើម្បីធ្វើម្ចាស់ផ្ទះការប្រកួតក្នុងរយៈពេល១១ឆ្នាំខាងមុខ ប៉ុន្តែផែនការនេះ ត្រូវបានរំសាយចោលដែលបានធ្វើឲ្យក្តីសុបិនរបស់អាស៊ានក្នុងការធ្វើម្ចាស់ផ្ទះឆ្នាំ២០៣៤បានរលាយសូន្យ។
ប្រធានសមាគមបាល់ទាត់ឥណ្ឌូណេស៊ី លោក Erick Thohir បានថ្លែងថា ៖«ឥណ្ឌូណេស៊ីគាំទ្រអារ៉ាប៊ីសាអ៊ូឌីតធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤។ ឥណ្ឌូណេស៊ីនឹងបន្តរៀបចំខ្លួនសម្រាប់ការដេញថ្លៃពេលបន្តបន្ទាប់សម្រាប់តំបន់អាស៊ី បន្ទាប់ពីឆ្នាំ២០៣៤ និងការប្រកួតរបស់ FIFA ផ្សេងទៀត»។
ការសម្រេចចិត្តរបស់ឥណ្ឌូណេស៊ី បានបើកផ្លូវសម្រាប់អារ៉ាប៊ីសាអ៊ូឌីតទទួលបានការគាំទ្រពេញលេញពីសមាជិកសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។
ថ្ងៃទី៣១ ខែតុលា ជាពេលវេលាផុតកំណត់របស់ FIFA សម្រាប់ការដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ ខណៈមានតែប្រទេសអាស៊ី និងអូសេអានីប៉ុណ្ណោះដែលមានសិទ្ធិដេញថ្លៃសម្រាប់ការប្រកួតនេះ។
សមាជ AFC ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរកាលពីសប្តាហ៍មុន ប្រធានស្ថាប័ន លោក Shaikh Salman bin Ebrahim Al Khalifa បានគូសបញ្ជាក់ពីការគាំទ្រក្នុងទ្វីបនេះសម្រាប់ការដេញថ្លៃរបស់អារ៉ាប៊ីសាអ៊ូឌីត។
លោក Gianni Infantino ប្រធាន FIFA បាននិយាយនៅក្នុងកិច្ចប្រជុំដោយលោកបានអំពាវនាវដល់សមាជិក AFC ឱ្យ ៖«រួបរួមគ្នាសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣៤»។
ប្រទេសអេស្ប៉ាញ ម៉ារ៉ុក និងព័រទុយហ្គាល់ គ្រោងនឹងរៀបចំការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ ដោយមានអ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន ធ្វើជាម្ចាស់ផ្ទះការប្រកួតបើកឆាក។
ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ដែលមាន៤៨ ក្រុមនឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ apnews.com
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?