Connect with us

ព័ត៌មានជាតិ

ថ្នាក់​ដឹកនាំ​ធនាគារ​ជំរុញ​ដល់​អតិថិជន​​អង្គុយជជែក​គ្នា​​ត្រង់ៗ ករណី​ជួប​បញ្ហា​មិន​មាន​លទ្ធភាព​សង​បំណុល​​

បានផុស

នៅ

ក្នុង​កិច្ច​ពិភាក្សា​ជុំវិញ​ប្រធានបទ​ការ​គ្រប់គ្រង​បំណុល ដែល​រៀបចំ​ឡើយ​ដោយ​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​សប្តាហ៍​មុននេះ ថ្នាក់ដឹកនាំ​ធនាគារមួយ​ចំនួន​បានជំរុញ​ដល់​អតិថិជន​ដែល​មាន​បញ្ហា​ហិរញ្ញវត្ថុ​​គ្មាន​លទ្ធភាព​​ទូទាត់​បំណុល​ធនាគារ គួរ​អង្គុយ​ជជែកពិភាក្សា​​គ្នា​​ដើម្បី​រក​ច្រក​ដោះស្រាយ​បញ្ហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jean Pierre Gagnon អនុ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនាបានគូ​សបញ្ជាក់ថា អតិថិជនដែល​ជួប​បញ្ហា​មិន​មាន​លទ្ធភាព​ទូទាត់​បំណុល ​គួរ​អង្គុយ​ជជែក​គ្នា​ដើម្បី​រក​ដំណោះស្រាយ​និង​ការ​សម្របសម្រួល​។ ការ​អង្គុយ​ជជែក​គ្នា​​ត្រង់ៗ​ជា​​គន្លឹះ​ដើម្បី​​​រួម​គ្នា​រក​ដំណោះស្រាយ​។

លោកថា ស្ថានភាព​សេដ្ឋកិច្ច​​ពេលនេះ ​អតិថិជន​មួយ​ចំនួន​អាច​ជួប​បញ្ហាបំណុល ខណៈ​​ធនាគារ​ក៏​នឹង​ខិតខំ​រកនីតិវិធី​ដើម្បី​រក​ផ្លូវ​ឈ្នះទាំង​អស់​គ្នា​​។

ជុំ​វិញ​បញ្ហា​នេះ លោក ហុង សុខឡេង​ អគ្គនាយកធនាគារ​ BIC ក៏​លើកឡើងថា វិបត្តិ​បំណុល​ប៉ះពាល់​ទាំង​អតិថិជន​និង​ធនាគារ​ដែល​ផ្តល់​កម្ចី។ ​

ខាង​ធនាគារ​មិន​ចង់​ឈាន​​ទៅ​រក​ផ្លូវ​ច្បាប់​ ដែល​នាំ​ឲ្យ​​ប៉ះពាល់​​ផលប្រយោជន៍​ទាំង​អតិថិជន​និង​​ធនាគារ​​នោះទេ។ ​បើតាម​អគ្គនាយកធនាគារ ​BIC មាន​តែ​ការ​ជជែក​គ្នា​ត្រង់ៗ​​ទេ ទើប​អាច​​រកច្រក​ចេញបាន​។

បើ​យោង​តាម​របាយការណ៍​​របស់​ក្រុមហ៊ុន​ក្រេឌីតប្យួរ៉ូ​កម្ពុជា (CBC) កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ពី​ការ​កើនឡើង​បំណុល​មិន​អាច​សង​ត្រឡប់វិញ​​បាន​របស់​អតិថិជនកម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។ ស្ថាប័ន​​ដែល​ផ្តល់​សេវា​វិភាគ​ព័ត៌មាន​ហិរញ្ញវត្ថុនិង​របាយការណ៍​ឥណទានអតិថិជន បាន​ក្រើន​រំលឹក​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​បង្កើត​យន្តការ​ក្នុងការ​គ្រប់​គ្រង​បំណុល​។ តាមស្ថាប័ននេះ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នឹង​រួម​ចំណែក​បង្កើន​ប្រសិទ្ធភាព​លើ​ការ​គ្រប់គ្រង​បំណុល និង​បញ្ចៀស​ហានិភ័យ​ផ្សេងៗ​។

នាយកប្រតិបត្តិការិយាល័យមេធាវី សិដ្ឋាល័យ អ្នកស្រី សុខ វណ្ណសិកា បាន​គូស​បញ្ជាក់​ថា ការ​ខកខាន​ក្នុងការ​​ទូទាត់បំណុលទាន់ពេលវេលា​ តាម​ផ្លូវ​ច្បាប់ស្មើ​បំពាន​កិច្ចសន្យា​។

​យ៉ាងណាមិញ​បើតាមអ្នក​ច្បាប់​រូបនេះ​ ជា​ទូទៅ​ធនាគារ​គេអត់ចង់​​អនុវត្តនីតិ​វិធី​តាម​ផ្លូវ​តុលាការ​នោះទេ បើ​អតិថិជន​ចូលខ្លួន​​ដោះស្រាយ​។ ជាក់ស្ដែងធនាគារ​តែងតែ​ចង់ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ តាមរយៈ​ការ​សម្របសម្រួល​ជាមួយ​អតិថិជន​។ ប៉ុន្តែ​បើ​គ្មាន​ការ​​សម្របសម្រួល​ណាមួយទេ​ ចំណាត់ការ​តាម​​ផ្លូវ​ច្បាប់​​អាច​​ឈាន​ទៅ​​រិបអូស​ទ្រព្យសម្បត្តិ​អតិថិជន​ដើម្បី​ទូទាត់​បំណុល​ដែល​បាន​ជំពាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម