ព័ត៌មានជាតិ
មន្ត្រីណែនាំឱ្យពង្រឹងទប់ស្កាត់ការនាំចូលផលិតផលកសិកម្មខុសច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យមន្ត្រីកសិកម្មចូលរួមទប់ស្កាត់ការនាំចូលធាតុចូលកសិកម្មខុសច្បាប់នៅតាមខេត្តជាប់ព្រំដែន និងលក់តាម Online មិនមានចុះបញ្ជីការ ត្រឹមត្រូវ ដែលនាំឱ្យមានការប៉ះពាល់ដល់សុខភាព។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារស្តីពី ការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មកាលពីថ្ងៃទី២៣ ខែតុលា លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្ត្រីត្រូវយកចិត្តទុកដាក់ទប់ស្កាត់ការនាំចូលធាតុចូលកសិកម្មខុសច្បាប់ ជាពិសេសនៅបណ្ដាខេត្តជាប់ព្រំដែន ការលក់ Onlineមិនមានចុះបញ្ជីការ ការក្លែងបន្លំគុណភាព ដែលនាំឱ្យមានការប៉ះពាល់សុខភាពបរិស្ថាន និងបញ្ហាផ្សេងៗ។
លើសពីនេះទៀត ត្រូវពិនិត្យលទ្ធភាពលើសុពលភាពបញ្ជីការឱ្យលើសពី ៣ឆ្នាំផងដែរ និងត្រូវផ្តល់វគ្គបណ្ដុះបណ្ដាលដល់អ្នកលក់ធាតុចូលកសិកម្ម និងពង្រឹងការផ្សព្វផ្សាយដល់កសិករលើការប្រើប្រាស់ធាតុចូលកសិកម្មឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

លោករដ្ឋលេខាធិការក៏បានណែនាំដល់ អគ្គនាយកដ្ឋានកសិកម្មត្រូវសិក្សាបន្ថែម និងត្រូវការសហការគ្នាឱ្យបានល្អទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងត្រូវមានរបបរបាយការណ៍ប្រចាំខែច្បាស់លាស់ត្រឹមត្រូវ តាមដានការត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីច្បាប់និងធាតុចូលកសិកម្មដល់អាជីវករ និងកសិករ អ្នកប្រើប្រាស់ឱ្យបានទូលំទូលាយ ដើម្បីអនុវត្តការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនេះឱ្យបានល្អបំផុត។
នៅក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការក៏បានគូសបញ្ជាក់អំពីទស្សនាទានកសិកម្ម និងអនុសាសន៍រដ្ឋមន្ត្រីកសិកម្មដែលផ្ដោតសំខាន់លើការធានាសន្តិសុខស្បៀង គុណភាពផលិតផល និងស្ថិរភាពតម្លៃក្នុងខ្សែច្រវាក់តម្លៃល្អ ការជំរុញសហគមន៍កសិកម្មតាមគំរូថ្មី ព្រមទាំងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយដល់កសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង