ជីវិតកម្សាន្ដ
Paris Hilton ឈឺចិត្តរឿងគេថា កូនប្រុសនាងមានក្បាលធំ
Paris Hilton បានបង្ហោះរូបកូនប្រុសរបស់ខ្លួនជាលើកដំបូងនៅថ្ងៃទី១៩ ខែតុលា ហើយមានមតិមួយចំនួនរិះគន់ពីក្បាលកូនប្រុសអាយុ ៨ ខែរបស់នាង ធ្វើឲ្យ Paris ជាម្ដាយមិនសប្បាយចិត្តទាល់តែសោះ ។

Paris បានឆ្លើយតបក្នុងនាមជាម្ដាយការពារកូនប្រុសថា “មានមនុស្សមិនល្អខ្លះនៅលើពិភពលោកនេះ ។ ទេពអប្សររបស់ខ្ញុំមានសុខភាពល្អទេ គាត់ក៏បានទៅពេទ្យដែរ គាត់គ្រាន់តែមានខួរក្បាលធំប៉ុណ្ណោះ” ។
ដោយមិនអស់ចិត្តនាងក៏បានចូលទៅបង្ហោះ Story ក្នុង Instagram បន្តទៀតថា “ការរស់នៅក្រោមភាពល្បីល្បាញ ចៀសមិនរួចពីការបញ្ចេញមតិមែន ប៉ុន្តែការវាយប្រហារកូនរបស់ខ្ញុំ ឬនរណាម្នាក់គឺមិនអាចទទួលយកបានទេ” ។ ពិតណាស់ Paris ឈឺចិត្តយ៉ាងខ្លាំង ហើយនាងសំណូមពរឲ្យពួកគេបើកចិត្តទូលាយជាងនេះ និងធ្វើល្អដាក់គ្នាទៅវិញទៅមក ។

សូមជម្រាបថា កូនប្រុសរបស់ Paris ជាមួយស្វាមីលោក Carter Reum មានឈ្មោះថា Phoenix Barron ដែលកើតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តាមរយៈការពពោះជំនួស ដូច្នេះទើបអ្នកគាំទ្រមិនដែលឃើញ Paris ពពោះ ៕
ប្រែសម្រួល៖ វារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ