Connect with us

ព័ត៌មានអន្ដរជាតិ

ចុះអ័ព្ទខ្លាំងនៅ អាមេរិក បណ្តាលឲ្យរថយន្តបុកគរលើគ្នា ស្លាប់មនុស្ស ៧ នាក់

បានផុស

នៅ

មនុស្សយ៉ាងតិច ៧ នាក់បានស្លាប់ និង ២៥ នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដោយសារចុះអ័ព្ទខ្លាំងនៅរដ្ឋ Louisiana នៃសហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ័ព្ទនេះបានលាយឡំជាមួយផ្សែងភ្លើងដែលឆេះពី ជម្រកសត្វព្រៃជាតិ Bayou Sauvage តាំងពីខែកក្កដាមកម្ល៉េះ ។ ណាមួយ វាស្ថិតនៅក្នុងតំបន់ដែលពិបាកសម្រាប់ក្រុមអ្នកពន្លត់អគ្គិភ័យ ក្នុងការចូលទៅគ្រប់គ្រងអណ្តាតភ្លើងទៀតផង ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅលើផ្លូវអន្តររដ្ឋលេខ ១០ បណ្ដាលឲ្យរថយន្តជាង ១០០ គ្រឿងបុកគ្នា ដូច្នេះអាជ្ញាធរបានបិទផ្លូវនោះជាបណ្ដោះអាសន្ន ដើម្បីការពារគ្រោះថ្នាក់បន្ថែម ។

ទន្ទឹមនេះ ស្ពាន Causeway ដែលមានប្រវែង ៣៨ គីឡូម៉ែត្រ ក៏ត្រូវបានបិទជាបណ្តោះអាសន្នដែរ ដោយសារចុះអ័ព្ទខ្លាំងពេក ប៉ុន្តែរហូតមកដល់ពេលនេះស្ពានត្រូវបានបើកឲ្យជិះវិញហើយ ។

យ៉ាងណាមិញ អ័ព្ទដែលនៅរដ្ឋ Louisiana នៅតែបន្តចុះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ និងកាន់តែធ្ងន់ អាស្រ័យលើស្ថានភាពវិវឌ្ឍនៃភ្លើងឆេះព្រៃ រួមទាំងទិសដៅខ្យល់ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Sputnik

ចុចអាន៖ ភ្លើងឆេះព្រៃសាហាវបំផុតទាំង១០ ក្នុងប្រវត្តិសាស្ត្រពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម