Connect with us

ព័ត៌មានជាតិ

ការជួយគ្នា មិនចាំបាច់ត្រូវការហេតុផលអ្វីច្រើនទេ

បានផុស

នៅ

យើងមិនចាំបាច់មានហេតុផលគ្រប់គ្រាន់ក្នុងការ​ជួយ ចែករំលែក ឬ​ គាំទ្រគ្នានោះទេ ព្រោះថា រឿង​ទាំងនេះអាចធ្វើបានក្នុងលទ្ធភាព​របស់យើង ចំណែក​អ្នកទទួលផលជាអ្នកណាមិនសំខាន់ ព្រោះការជួយ និងចែករំលែក គាំទ្រចិត្តគំនិត​យើង ផ្តល់ប្រយោជន៍មកយើងខ្លួនឯង ច្រើនជាងអ្នកដែលបានទទួលនោះទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយមិនមែន​ជាអាជីវកម្មទេ បើមនុស្ស​ប្រើប្រាស់ជំនួយជាការស៊ីសង ទូទាត់ គេហៅថា​រកស៊ី ដែលមិនគួរមានការ​ជំពាក់គុណគ្នា​ឡើយ ​ពោលគឺ​ភាគីទាំងសង បានយល់ព្រមគ្នាលើកិច្ចសន្យាណាមួយ ​ឧទាហរណ៍ថា ខ្ញុំនឹង​ឱ្យរបស់នេះ​ដល់អ្នកប្រសិនអ្នកធ្វើរឿង​ទាំងនេះឱ្យខ្ញុំ។

ជំនួយមិនដាក់លក្ខខណ្ឌជាអំពើសប្បុរសដែលកាន់តែហោចទៅៗ ហើយក៏ជាអ្វីដែលពិភពលោកយើង​កំពុង​ត្រូវការបន្ថែមឡើងដើម្បីសន្តិភាព​និងសេចក្តី​ថ្លៃថ្នូរ​យ៉ាងមាន​តម្លៃក្នុងជីវិត​រស់នៅ។ ~ គ្រីស្ទីនកូហ្សីន

ប្រសិនបើយើងត្រូវចាប់ផ្តើមធ្វើអំពើល្អ ដើម្បី​ចង់ឱ្យអ្នកណាម្នាក់មើលឃើញ មិនបាន​ចេញមកពីបេះដូងដោយធម្មជាតិមានន័យថាយើង​តែង​ត្រូវការហេតុផលសិន ហេតុអ្វីបានជាត្រូវជួយ។

ការជួយគឺជាផ្តល់ឱ្យ​អ្វីមួយ​ដល់ជនណា​ម្នាក់ ដោយ​ការពេញចិត្ត ចេញពីបេះដូង​ចេញពីសន្តានចិត្ត​ ដោយ​សារ​ការចេះអាណិត​ក្នុងនាម​មនុស្ស​ដូចគ្នា និង​ដោយមិនរំពឹងថានឹងបានទទួល​អ្វីត្រឡប់មកវិញពីគេនោះឡើយ និយាយសរុប​នេះ​ជាសកម្មភាពស្ម័គ្រចិត្ត។ ~ Babuschka Lorenz

មនុស្សជាច្រើន​នៅលើលោកនេះធ្លាប់​ព្យាយាមជួយមនុស្សគ្រប់គ្នាតាមដែលអាចធ្វើបាន ប៉ុន្តែពេលខ្លះមនុស្សនោះបានបណ្តាលឱ្យគេ​ឈឺចាប់វិញ ដោយ​សារទង្វើក្បត់ និងរមិលគុណ។

ជាបណ្តើរៗ សមីការនេះ​បានធ្វើឱ្យ​ពិភពលោក​កាត់បន្ថយអំពើល្អចោលព្រោះមនុស្សជាច្រើនមិនចង់ឈឺចាប់ដោយសារអំពើល្អរបស់ខ្លួន។

ក៏មាន​មនុស្សជាច្រើនដែលនិយម​កេងចំណេញ​លើទឹកចិត្ត​ល្អរបស់មនុស្ស​ដទៃ ហើយបោកប្រាស់គេ​សុំជំនួយ​សុំ​ការគាំទ្រ​ហើយ​ចុងបញ្ចប់បានបង្ហាញ​ទឹកចិត្ត​អកត្តិញ្ញូ​ជួរជាតិបាន។​

ទោះយ៉ាងណាកុំឱ្យមនុស្សជួរជាតិ លុបបំបាត់ឬរារាំងសប្បុរសធម៌ក្នុងបេះដូងយើង។ គ្រាន់តែគិតដូច្នេះថា ជួយនរណាម្នាក់នៅពេលដែលយើងអាចធ្វើបាន យើងមិនដឹងថា អ្វីទៅដែលអាចកើតឡើងចំពោះយើងនៅថ្ងៃស្អែក យ៉ាងហោចណាស់ ការជួយនេះ មិនដែល​ចង់បាន​អ្វីត្រឡប់មកវិញ ហើយជាគុណតម្លៃ​ដែលយើងន្សល់ទុកលើផែនដីមុនស្លាប់ទៅវិញ

សេចក្តីមេត្តាករុណា ជាសភាវពិតប្រាកដនៃមនុស្ស​ ហើយក៏​ជាចំណុច​ដែលបង្ហាញ​ថា យើងខុសគ្នាពីសត្វធាតុដែរ​ត្រង់យើង​មានបេះដូង និងមាន​ធម៌។

ប្រែសម្រួល៖ ស្រស់

ប្រភព៖ BuddhaMins 

ចុចអាន៖ ៥​ ចំណុច​នេះ បើ​អាច​ធ្វើ​បាន​ ជីវិតនឹង​​ស្រស់​ស្រាយ​​រាល់ថ្ងៃ​

ចុចអាន៖ ដំណោះស្រាយសមស្របជាមួយមនុស្សពូកែរិះគន់ទំាងអវិជ្ជមាននិងវិជ្ជមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

ព័ត៌មានជាតិ៤ នាទីutes មុន

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

សន្តិសុខសង្គម១២ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ត្រៀមកម្លាំងជាង ៨០០នាក់ ដើម្បីថែរក្សាសុវត្ថិភាពក្នុងឱកាសចូលឆ្នាំខ្មែរ

កីឡា១៣ នាទីutes មុន

លោក​ ឃឹម​ សុជាតិ​ និយាយ​ពី​​វិន័យ​ និង​ការ​គ្រប់គ្រង​​ក្លឹប​គុន​ខ្មែរ​ដូនតា

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២៤ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម