Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញបន្តចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងជំនាញរដ្ឋបាលជលខាងជើងបឹងទន្លេសាប សហការជាមួយកម្លាំងផ្នែករដ្ឋបាលជលចុងឃ្នៀស បន្តចុះបង្ក្រាបបទល្មើសនេសាទដាក់របាំងលបសាច់អួនវែងៗខុសច្បាប់ចំនួន ១០របាំង មានប្រវែង ១៥០០ម៉ែត្រ កាប់ចម្រឹងចំនួន៦០០ដើម ព្រលែងត្រីចម្រុះចំនួន៣០គីឡូក្រាម ស្ថិតនៅក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានដឹកនាំកម្លាំង ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងសហគមន៍នេសាទចុងឃ្នៀស សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំដោយ លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលចាប់ពីចំណុចមាត់ពាមចុងឃ្នៀសដល់ចំណុចអូរប្រតប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រុមការងារ បានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់(ប) ចោលនៅនឹងកន្លែងចំនួន០១ករណី៖ឧបករណ៍ប-ក្បាលបចំនួន ១០គ្រឿង របាំងសាច់អួនប្រវែង ១៥០០ម៉ែត្រចម្រឹងចំនួន៦០០ដើម ព្រលែងត្រីចម្រុះចំនួន ៣០គីឡូក្រាម ប្រើប្រាស់កម្លាំង១៤នាក់ កាណូតចំនួន០២គ្រឿង។

លោក ពត វណ្ណដេត នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអះអាងថា ការប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់នៅក្នុងសង្កាត់ភ្នំក្រោមនេះ មានដូចជាឧបករណ៍បរស្បៃមុង និងរបាំងសាច់ក្រហម គឺត្រូវបានហាមឃាត់ មិនឱ្យមានការប្រើប្រាស់ជាដាច់ខាត ដោយផ្នែករដ្ឋបាលជលផលចុងឃ្នៀស និងសង្កាត់បាន សហការគ្នាបង្រ្កាបជាប្រចាំ ក្រោមការបញ្ជារបស់ លោក ធិននី សុទ្ធី នាយខណ្ទរដ្ឋបាលជលផលសៀមរាប បានដាក់បទបញ្ជាឲ្យមានការបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់។

លោក ពត វណ្ណដេត នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានសំណូមពរ ដល់ប្រជានេសាទទាំងអស់សូមឈប់ប្រើប្រាស់តែឧបករណ៍ណាដែលខុសច្បាប់ ដូចជារបាំងសាច់ បរ និងឆក់ត្រី និងបទល្មើសផ្សេងៗ ដើម្បីចៀសវាងការបាត់បង់ និងខូចខាតថវិកា ដោយសារតែសមត្ថកិច្ចបង្រ្កាប ហើយអាចឈានដល់ការពាក់ព័ន្ឋនឹងផ្លូវច្បាប់ ម្យ៉ាងទៀតសុំឲ្យជួយគ្នាថែរក្សាធនធានមឆ្ឆាជាតិ សម្រាប់តម្រូវការស្បៀងអាហារដល់ពលរដ្ឋទូទៅ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ៥៤ នាទីutes មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ស្អែក​សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

Sokha Hotels

ព័ត៌មានពេញនិយម