Connect with us

ព័ត៌មានជាតិ

អះអាង​ចំពោះមុខ​ពលរដ្ឋ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ប្រកាស​នឹង​​​ដោះស្រាយការ​ជន់លិចនៅ​មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់

បានផុស

នៅ

លោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី បាន​អះអាង​ចំពោះមុខ​ពលរដ្ឋ​ក្នុង​ខណ្ឌទួលគោកលើវិធានការ​​​ដោះស្រាយ​ការ​ជន់លិច​នៅមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ពេលមាន​ភ្លៀងខ្លាំង​ម្តងៗ។

ថ្លែងនៅ​​ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៤ ខែតុលានេះ នៅមហោស្របចេនឡា ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក​ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីបាន​បញ្ជាក់ថា ខណ្ឌ​ទួលគោក​​​បានធ្វើបណ្ដាញលូជាច្រើនដើម្បីដោះស្រាយបញ្ហាលិចលង់។ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមដោយសារការ​លិច​លង់​នេះពោលគឺឱ្យតែមានភ្លៀងខ្លាំងម្ដងៗពិសេសនៅមុខ​មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ផ្លូវម៉ៅសេទុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានកំពុងស្នើសុំទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីយកថវិកាមួយចំនួនមកដោះស្រាយបញ្ហាទាំងនេះពិសេសនៅមុខម៉ុងឌីយ៉ាល់និងនៅស្ថានីយបឹងទំពុន ស្របទៅតាមគោលនយោបាយរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត ដែលនឹងធ្វើឲ្យរាជធានីភ្នំពេញលែងមានការលិចលង់ នៅក្នុងអាណត្តិនេះ។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី ៣ បាន​រៀបចំឡើង​នាព្រឹកថ្ងៃទី២៤ ខែតុលានេះ នៅមហោស្របចេនឡា ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកក្រោមវត្តមានលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញតំណាងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងឲ្យ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើនិងសំណូមពរផ្ទាល់មាត់ចំនួន ៣ រូបនិងលាយល័ក្សអក្សរចំនួន ៣៨ បញ្ហា។ ចំពោះសំណើរសំណូមពរផ្ទាល់មាត់ ទាំង ៣ ត្រូវបានអាជ្ញាធររាជធានីក៏ដូចជាអាជ្ញាធរខណ្ឌស្រាយបំភ្លឺនិងសន្យាថានឹងដោះស្រាយជូនពួកគាត់ឱ្យបានល្អប្រសើរ។

ចំពោះសំណើនិងសំណូមពរផ្ទាល់មាត់នោះរួមមាន ការស្នើសុំឲ្យអាជ្ញាធរខណ្ឌទួលគោកជួយរៀបចំសម្រាប់ធ្នាប់​សាធារណៈ ខឿនវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដោយសារតែមានរថយន្តចតលើចិញ្ចើមផ្លូវមិនអាច​ឲ្យសិក្សានុសិស្សនិងប្រជាពលរដ្ឋអាចធ្វើដំណើរបាន។ បន្ថែមពីនេះការលក់ដូររំលោភយកចិញ្ចើមផ្លូវ ក៏បានកើតឡើងជាមួយគ្នានេះផងដែរ ដែល​ទាមទារឲ្យមានការរៀបសណ្តាប់ធ្នាប់នៅទីនេះឲ្យបានល្អឡើងវិញ។

ប្រជាពលរដ្ឋក៏បានលើកឡើងឲ្យអាជ្ញាធររឹតបន្តឹងចំពោះការជីកដាក់បណ្ដាញទឹកស្អាត ដែលបានទុកចំហយូរពេកបង្កការគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋនិងការស្នើសុំឲ្យផ្ដល់ការកែអត្តសញ្ញាណប័ណ្ណឲ្យបានលឿន។ ពលរដ្ឋ​បញ្ជាក់ថា ពលរដ្ឋរស់នៅសង្កាត់បឹងសាឡាង តែអត្តសញ្ញាណប័ណ្ណដាក់នៅសង្កាត់បឹងព្រលិតឯណោះវិញ ហើយពួកគាត់​ស្នើ​សុំកែ​តម្រូវ​ឡើងវិញតាំងពីខែ ០២ រហូតមកដល់ពេលនេះនៅតែមិនទាន់បានទៀត។

លោកស៊ុយ សេរិទ្ធ អភិបាល​រង​រាជធានីភ្នំពេញ​បានមានប្រសាសន៍ថា ការបម្រើប្រជាពលរដ្ឋជារឿងត្រឹមត្រូវរបស់អាជ្ញាធរ​ដែលត្រូវបំរើពួកគាត់។ ជុំវិញការស្នើសុំរៀបចំសណ្តាន់ធ្នាប់នៅចិញ្ចើមផ្លូវនៃវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក លោកបានបញ្ជាទៅអាជ្ញាធរខណ្ឌទួលគោក ត្រូវតែរៀបចំឲ្យបានល្អប្រសើរ។

លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានបញ្ជាក់ដែរថា រដ្ឋបាលខណ្ឌទួលគោកបានបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ ដូច្នេះហើយទើបការបើកវេទិកាសាធារណៈមិនសូវមានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរច្រើន ព្រោះអ្វីជាកង្វល់និងបញ្ហារបស់ពួកគាត់ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ក៏ដូចជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌ​ទួលគោក ធ្វើការដោះស្រាយជូនពួកគាត់ជាប្រចាំដោយក្នុងមួយឆ្នាំៗបានដោះស្រាយជូនពី ២០០ ទៅ ៣០០ករណី។ នេះជាតួលេខមួយបង្ហាញពីការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។

លោកជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើងដើម្បីអោយអាជ្ញាធររាជធានី ខណ្ឌ សង្កាត់និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋអោយអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋានជាដើម៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម