ព័ត៌មានអន្ដរជាតិ
សមាជិកណាតូ ថា រុស្ស៊ី មានគ្រាប់បាញ់លើ អ៊ុយក្រែន រយៈពេល ១ ឆ្នាំទៀត
ប្រធានទីភ្នាក់ងារស៊ើបការណ៍យោធាសម្ងាត់របស់ប្រទេសអេស្តូនីលោក Ants Kiviselg បានលើកឡើងកាលពីថ្ងៃអង្គារថា បច្ចុប្បន្ននេះ រុស្ស៊ីនៅតែមានគ្រាប់កាំភ្លើងធំប្រមាណ ៤ លានគ្រាប់ទៀតសម្រាប់ទុកបាញ់ក្នុងប្រតិបត្តិការសឹកលើប្រទេសអ៊ុយក្រែន ។

លោក Kiviselg បាននិយាយថា បើរាប់តែគ្រាប់កាំភ្លើងធំនេះ រុស្ស៊ីអាចបន្តសង្រ្គាមបានរយៈពេលរហូតទៅដល់ ១ ឆ្នាំទៀត ខណៈផ្អែកលើការប៉ាន់ស្មានដោយប្រព័ន្ធផ្សព្វផ្សាយអេស្តូនីបានឲ្យដឹងថា សង្គ្រាមបច្ចុប្បន្ននេះ រុស្ស៊ីបាញ់ ១ ម៉ឺនគ្រាប់ក្នុងមួយថ្ងៃលើសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន ។
ប្រធានយោធាសម្ងាត់រូបនេះបញ្ជាក់ថា ក្នុងនោះរុស្ស៊ីក៏ទទួលបានគ្រាប់កាំភ្លើងដែលត្រូវបានផ្គត់ផ្គង់បន្ថែមពីប្រទេសកូរ៉េខាងជើងប្រហែល ៣០ ម៉ឺនគ្រាប់ផងដែរ ហើយចំនួននេះប្រហែលជាគ្រប់គ្រាន់ដើម្បីប្រើប្រាស់បានប្រហែល ១ ខែ ខណៈការផ្ដល់គ្រាប់កាំភ្លើងពីសំណាក់កូរ៉េខាងជើងបង្ហាញថា រុស្ស៊ីមានគម្រោងបន្តការលុកលុយខ្លាំងដៃបន្ថែមទៀតទៅលើអ៊ុយក្រែន ។

លោក Kiviselg សង្កត់ធ្ងន់ថា កងកម្លាំងរុស្ស៊ីនៅតែមានសមត្ថភាពខ្លាំងក្លាក្នុងការប្រយុទ្ធ ហើយក៏អាចនឹងកែនទាហានជាប់កិច្ចសន្យា និងអ្នកស្ម័គ្រចិត្តបន្ថែមទៀតដើម្បីពង្រឹងកម្លាំងប្រយុទ្ធនៅតំបន់ជួរមុខផងដែរ ជាពិសេសគឺការកម្ចាត់កម្លាំងទ័ពអ៊ុយក្រែននៅក្នុងប្រតិបត្តិការសឹក មុនពេលឈានដល់រដូវរងាដែលធ្វើឲ្យស្ថានភាពដីសើម និងមានភក់ បង្កការលំបាកដល់ការចល័តរថពាសដែក ។
គួរបញ្ជាក់ថា អេស្តូនីដែលជាប្រទេសសមាជិកអង្គការណាតូ និងមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ីផងដែរនោះ បានបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំងនៅតំបន់ព្រំដែន ចាប់តាំងផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈរដ្ឋាភិបាលតែងតែបញ្ចេញរបាយការណ៍ជាប្រចាំស្ដីពីស្ថានភាពសង្គ្រាមមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ ប៉ុន្តែក៏ដោយសារ អ៊ីស្រាអែល ជាអ្នកបង្កហេតុមុន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ