Connect with us

KPT+

ដំណាក់កាលទាំង ៥ ដែលគូស្នេហ៍ត្រូវឆ្លងកាត់ទម្រាំបានចូលរោងការ

បានផុស

នៅ

ទម្រាំគូសង្សារជោគជ័យលើរឿងស្នេហារបស់ខ្លួន ពួកគេម្នាក់ៗត្រូវឆ្លងកាត់ដំណាក់កាលជូរចត់ច្រើនខ្លាំងណាស់។ គូស្នេហ៍គ្រប់គូឃើញឈានដល់ចំណងអាពាហ៍ពិពាហ៍ មិនមែនជារឿងងាយស្រួលនោះឡើយ។ គ្រប់គ្នាស្គាល់ទាំងភាពផ្អែមល្ហែម គ្រោធគ្រាត និងឈឺចាប់ទន្ទឹមគ្នា។

ខាងក្រោមជាដំណាក់កាលទាំង ៥ ដែលគូស្នេហ៍ត្រូវឆ្លងកាត់៖

ដំណាក់កាល ទាក់ទាញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលស្គាល់គ្នាដំបូង គេជាមនុស្សតែម្នាក់ដែលសក្តិសមលើសអ្នកណាទាំងអស់។ នៅក្នុងដំណាក់កាលនេះ ស្នេហាមានតែភាពផ្អែមល្ហែម ពិភពលោកប្រែស៊ីជម្ពូ ព្រោះឃើញតែចំណុចល្អៗ និងចំណុចដូចគ្នារវាងយើងនិងគេតែប៉ុណ្ណោះ។

ដំណាក់កាល ដឹងការពិត

ពេលស្គាល់គ្នាបានយូរបន្តិច រឿងតូចតាចកាលដំបូង ក្លាយជារឿងដែលមិនអាចទទួលយកបាន។ ក្រោយមក ជម្លោះក៏ចេះតែកើតមានឡើងខុសប្លែកពីមុន។ អ្នកទាំងពីរចាប់ផ្តើមគិតថា ដៃគូរបស់ខ្លួនប្រែប្រួល។ តាមពិត គ្មានអ្នកណាផ្លាស់ប្តូរទេ គ្រាន់តែធាតុពិតរបស់ម្នាក់ៗត្រូវបានបញ្ចេញមកតែប៉ុណ្ណោះ។

ដំណាក់កាល មិនពេញចិត្ត

វាជាដំណាក់កាលដែលចាប់ផ្តើមមានអារម្មណ៍ថា សង្សារមិនសក្តិសមនឹងខ្លួននោះទេ។ យើងចាប់ផ្តើមមានអារម្មណ៍ថា ហត់នឿយ ធុញទ្រាន់ និងខកចិត្ត ដូច្នេះគូស្នេហ៍ភាគច្រើនក៏សម្រេចចិត្តបែកគ្នា។

ដំណាក់កាល ស្ថិតស្ថេរ

ជាដំណាក់កាលដែលស្នេហាចាប់ផ្តើមរឹងមាំ និងមានស្ថេរភាព ក្រោយឆ្លងផុតដំណាក់កាលទី៣។ អ្នកទាំងពីរចាប់ផ្តើមមានអារម្មណ៍ស្និតស្នាលជាមួយគ្នាបំផុត ហើយក៏ជឿជាក់ថា នឹងអាចប្រឈមមុខរាល់បញ្ហាទាំងឡាយដែលនឹងកើតមាន។

ដំណាក់កាល ប្តេជ្ញាចិត្ត

អ្នកទាំងពីរបានដឹងនិងទទួលស្គាល់ពីកំហុសនិងចំណុចមិនល្អរបស់គ្នាទៅវិញទៅមក។ មិនថាមានរឿងអ្វី អ្នកទាំងពីរក៏នៅតែកាន់ដៃគ្នា ហើយដោះស្រាយបញ្ហានោះជាមួយគ្នា។ វាជាដំណាក់ចុងក្រោយនៃស្នេហា ហើយជាស្នេហាដែលរឹងមាំមិនងាយបំបែកបានងាយៗទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ dreamstime

ចុចអាន៖ មាន ៥ ចំណុចនេះជីវិតអាពាហ៍ពិពាហ៍នឹងមានបញ្ហា

ចុចអាន៖ គូស្នេហ៍មាន ៦ ចំណុចនេះអាចឈានដល់ចំណងអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម