Connect with us

ព័ត៌មានអន្ដរជាតិ

នៅតែមិនទាន់ដឹងមូលហេតុច្បាស់ ជុំវិញការបញ្ចប់តំណែង រដ្ឋមន្ត្រីការពារជាតិចិន

បានផុស

នៅ

ប្រទេស​ចិន ​បាន​បណ្តេញ​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ខ្លួន​លោក Li Shangfu ចេញពីតំណែង ពីរ​ខែ​ក្រោយពេល​លោក​បាត់​មុខពីក្រសែភ្នែកសាធារណជន។

លោក Li Shangfu (រូបថត៖ Press Bee)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ គ្មាន​ការ​ពន្យល់ច្បាស់លាស់ណាមួយ ​ត្រូវ​បាន​ផ្តល់ឲ្យជុំវិញការបញ្ចប់តួនាទី​របស់​គាត់​ទេ ហើយ​ក៏​មិនទាន់​មាន​ការ​ប្រកាសអ្នកមកជំនួសតំណែងគាត់ដែរ។

ការ​បណ្តេញ​គាត់​ចេញ គឺកើតឡើង​បន្ទាប់​ពី​ចិនបាន​បណ្តេញ​មន្ត្រី​យោធា​កំពូល​មួយ​ចំនួន ​ក្នុង​នោះក៏​មានទាំង​លោក Qin Gang ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កាល​ពី​ខែ​កក្កដាផងដែរ។

មិនតែប៉ុណ្ណឹង លោក Qin និង​លោក Li ក៏​ត្រូវ​បាន​ដក​ចេញ​ពី​មុខ​តំណែង​របស់​ពួក​គេ​ នៅ​ក្នុង​ក្រុម​ប្រឹក្សា​រដ្ឋ ផងដែរ​កាល​ពី​ថ្ងៃ​អង្គារទី២៤ខែតុលា។

លោក Li Shangfu (រូបថត៖ Medium)

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា សមាជិកសភាកំពូលរបស់ប្រទេសចិន បានអនុម័តលើការដកចេញបុរសទាំងពីរនេះ។

ការបញ្ចប់តំណែងគាត់ នាំឲ្យប្រទេសចិនត្រូវគ្មានរដ្ឋមន្ត្រីការពារជាតិ ខណៈខ្លួននឹងរៀបចំទទួលមន្ត្រីការពារជាតិបរទេសនៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ។

គាត់ត្រូវបានគេឃើញចុងក្រោយជាសាធារណៈកាលពីថ្ងៃទី២៩ខែសីហា នៅឯវេទិកាសន្តិសុខទីក្រុងប៉េកាំងជាមួយបណ្តាប្រទេសអាហ្វ្រិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន ឆ្លើយយ៉ាងណាខ្លះពីកន្លែងលាក់ខ្លួនរបស់រដ្ឋមន្ត្រីការពារជាតិដែលបាត់​មុខ ១ ខែមកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​យក​ពូថៅ​វាយ​​អតីត​ប្រពន្ធ និង​អតីត​ម្ដាយក្មេក នៅ​ស្រុក​កងមាស

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​ ក្រសួង​ប្រៃសណីយ៍ ចុះ​អនុស្សរណៈ​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) និង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឧកញ៉ា អ៊ឹង វណ្ណ​ម៉ៅ ក្លាយជា​ប្រធាន សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ អាណត្តិ​ទី៣ លើក​ទី​១ ក្រោយពី​មានការ​បោះឆ្នោត​ពេញ​១​ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

របាយការណ៍របស់សហជីព និងអង្គការសង្គមស៊ីវិលឯករាជ្យ ត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ មិនលំអៀង និងមានភាពជាតំណាងគ្រប់គ្រាន់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់​យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម